mardi 7 avril 2009

ផ្លែកគេអស្ចារ្យ

០១.ឪពុកឡើងស្នង.....តពីកូនម្ដង...........ទំនងដែរទេ!
ពិភពលោកមានតែ......ទេសខ្មែរមួយទេ..ប្រវត្តិស្ដេចខ្មែរ
....................ផ្លែកគេអស្ចារ្យ។
០២.គឺបារាំងសេស.......អាងមានតម្រេះ.......គេចវេសមាត្រា
រើសយកសីហនុ.........សីលុអស្ចារ្យ.....ឱយគ្រងររដ្ឋា
....................ស្មានថាពត់បាន។
០៣.សីហគ្រងរាជ្យ.....តែគ្មានអំណាច....ដាក់រាជ្យពីប្រាណ
មកដឹកនាំរដ្ឋ..........លត់ពត់បំពាន........ស្រែកជេរព្រមាន
....................អ្នកហ៊ានតវ៉ា។
០៤.វាគ្មិននិស្សិត.....ដែលមានគំនិត្យ..ទារសិទ្ធឃោសនា
ត្រូវជាប់ទោសក្បត់.....រត់គេចអាត្មា......ស្ដេចចេញបញ្ជា
....................ពាធាប្រញ៉ាប់។
០៥.ទសវត្សហុកប្លាយ.វាគ្មិនខ្ចាត់ខ្ចាយ.អន្តរាយដល់ស្លាប់
សីហស្រែកជេរ.........ដៀលខ្មែរអឺងអ័ព្ទ..ក្លាយជាទម្លាប់
...................ធ្លាប់ជាប់មាត់ស្ដេច។
០៦.ស្ដេចនិងភរិយា....ស្ម័គ្រចិត្តសាមគ្គា.....រួមគ្នាជាបាច់
ព្រមឱយវៀតមិញ......ចូលចេញចរត្រាច់......វាយទ័ពអាមេរិក
....................គេចចូលដីខ្មែរ។
០៧.យួនវេពូនពាក់......ជាង៦ម៉ឺននាក់......ស្នាក់នៅដីខ្មែរ
ពួកវាទារពន្ធ.........លួចប្លន់រាស្ត្រខ្មែរ...ជួនធ្វើឃាតដែរ
...................ខ្មែរនៅទាស់ផ្លូវ។
០៨.ស្ដេចស្រែកអព្យាក្រឹត.តែទ្រង់យកចិត្ត.....មិត្តជាសត្រូវ
បានជាលន់នល់........ស្ម័គ្រជល់នឹងឪ.......បានផលអាស្រូវ
...................នូវសង្គ្រាមជ័យ។
០៩.វៀតកុងវៀតមិញ.ចល័តពាស់ពេញ.......ត្រាច់ចេញពីព្រៃ
មកបាញ់ទាហាន.......ឈ្លានពានប្រលៃ..រាស្ត្រខ្មែរប្រុសស្រី
...................ក្នុងដីកម្ពុជា។
១០.កងទ័ពជាតិខ្មែរ....តិចជាងយួនវេ..........ជ្រាបទេខេមរា
អាវុធយុទ្ធភ័ណ្ឌ......ក៏អន់អស្ចារ្យ.....ធ្វើម្ដេចព្យតិហារ
...................ឈ្នះណា៎យួនវេ។
១១.សីហ-ខ្មែរក្រហម..ចរចាយល់ព្រម...........រួបរួមស៊ីញេ
ក្រោមការឧបត្ថម....អ្នកធំយួនវេ...........និងចិនផងដែរ
..................សូមខ្មែរវិនិច្ឆ័យ។
១២.សីហជាបា.......ដឹកនាំ«កម្ពុជា.......ប្រជាធិបតេយ្យ»
មានយួនជួយច្បាំង....ប្រឆាំងប្រលៃ......ឱយរាស្ត្រខ្មែរក្ស័យ
..................ព្រៃផ្សៃអស្ចារ្យ។
១៣.ខ្មែរបានចងចាំ...ឆ្នាំចិតសិបប្រាំ(១៩៧៥)..ដប់ប្រាំពីរមេសា
«រណសិរ្សរួប........រួមជាតិកម្ពុជា»............សីហជាបា
..................បានណា៎ជោគជ័យ។
១៤.បក្សស្ដេចឈ្នះហើយ..មិននៅកន្តើយ..ចាប់អឺយប្រលៃ
មេភូមិមេឃុំ..........ឧត្តមសេនីយន៍..........ឧត្តមមន្ត្រី
..................កុង្សីសភា។
១៥.គ្រូពេទ្យវិជ្ជបណ្ឌិត.សាស្ត្រាចារ្យវរមិត្រ..ត្រូវមិត្តប្រហារ
រួមទាំងយុពា.........ទារកទារិកា.........អ្នកឈ្នះចោទថា
..................ពួកអាក្បត់ជាតិ។
១៦.សីហឡើងជា....«ប្រមុខរដ្ឋកម្ពុជា»..មុខងារខ្ពស់ទៀត
ជាយុគដែលខ្មែរ.....ត្រូវគេសម្ពាធ.....ប្រើគ្រប់ល្បិចស្នៀត
..................ពិឃាតប្រជា។
១៧.ខ្មែរពីរលាននាក់...ត្រូវក្រុមអបលក្ខណ៍.....វាយធាក់ពាធា
រាស្ត្រដែលនៅរស់...រងគ្រោះវេទនា.......ហើយមានរោគា
..................តាមព្យាបាទទៀត។
១៨.បក្សស្ដេចដែលឈ្នះ.បញ្ជាឱយរាស្ត្រ.ចាកផ្ទះខ្មីឃ្មាត
ទាំងជនពិការ........គ្រួសារសាច់ញាតិ..កម្មពៀរបៀនបៀត
..................ចង្អៀតឱរា។
១៩.រាស្ត្រស្ទើរទាំងអស់.ដៃទទេស្មោះ...ធ្លាប់រស់នៅផ្សារ
រៀងកាយស្គាំងស្គម..មូសចោមខាំផ្សា......ហើយខំធ្វើការ
....................គ្មានអាហារឆី។
២០.ប្រាំពីរមករា(១៩៧៩).ខ្មែរសង្ឃឹមថា......ផុតណា៎ទុក្ខភ័យ
សង្គ្រាមផ្ទុះទៀត....ព្រាត់ញាតិប្រុសស្រី.ខ្មែរឈ្លោះប្រលៃ
...................ច្បាំងវ៉ៃទ័ពយួន។
២១.ទ័ពយួនពូនពាក់....១៧ម៉ឺននាក់............ពិទ័គ្ធមាំមួន
ដេញពួកប៉ុលពត......រត់លោតគេចពួន.....មឺតយករួចខ្លួន
..................ខ្លាចយួនអស្ចារ្យ។
២២.ជាងពីរទសវត្ស(៦៨-៩១).ក្រុមបដិវត្ត..អនុវត្តខ្លាំងក្លា
បោសសំអាតផ្ទះ....ចាប់រាស្ត្រប្រហារ.......បំផ្លាញខេមរា
..................សាសនាជាតិខ្មែរ។
២៣.ក្រុមបដិវត្ត.....ចេះចាំក្បួនស្ទាត់.......អនុវត្តតាមមេ
គឺម៉ៅសេទុង.......និងអ៊ុងហូដែរ.........ទ្រឹស្ដីរបស់គេ
.................«ចោទខ្មែរក្បត់ជាតិ»។
២៤.ខ្មែរបានទន្ទេញ.«ទុកមិនចំណេញ......ដកចេញមិនខាត»
នាំគ្នាចាប់រាស្ត្រ....ព្រលះពិឃាត......ជាប់ទោសក្បត់ជាតិ
.................ល្បិចស្នៀតឫស្យា។
២៥.សន្និសិទ PARIS..ចតុភាគី.............ស៊ីញេព្រមគ្នា
ឈប់ឈ្លោះប្រឆាំង..ឈប់ច្បាំងពាធា.....គិតគូរកម្ពុជា
..................ប្រជារាស្ត្រខ្មែរ។
២៦.បានអន្តរជាតិ....ខិតខំខ្មីឃ្មាត.......សម្ពាធបាខ្មែរ
ឱយដកពិសោធ.....បោះឆ្នោតរើសមេ.ដំណាងរាស្ត្រខ្មែរ
.................ស្រេចតែចិត្តរាស្ត្រ។
២៧.ឆ្នាំកៅសិបបី(១៩៩៣).រាស្ត្រខ្មែរពេញវ័យ.ប្រុសស្រីរូតរះ
នាំគ្នាបោះឆ្នោត..ឥតក្រោធមានះ..ឱយបក្សស្ដេចឈ្នះ
.................ប្រទះបញ្ហា។
២៨.អ្នកចាញ់រូតរះ..សំល៉ុតអ្នកឈ្នះ........មានះទាមទារ
ដណ្ដើមអំណាច....កោងកាចឫស្យា.......បង្ករបញ្ហា
................ចលាចលឈូឆរ។
២៩.អន្តរជាតិជាអ្នក..បង្កើតអ៊ុនតាក់..........ពិទ័គ្ធបវរ
សម្ពាធមន្ត្រី......កុង្សីខ្មែរក៏.........លះបង់អធិករណ៍
.................ចរចាសត្យ។
៣០.ខ្មែរបានសម្រាល..រដ្ឋាភិបាល......ក្បាលពីរមែនជាក់
គឺដំណែងមួយ........កាន់គ្នាពីរនាក់........ជាគូបដិបក្ខ
..................មោឃៈឱយគ្នា!!!។
៣១.ឆ្នាំកៅប្រាំពីរ(១៩៩៧).រដ្ឋបាលក្បាលពីរ..គ្រប់ទីភារា
បានឈ្លោះប្រកែក..ហួរហែកពាធា......ពេញរដ្ឋកម្ពុជា
..................ពាលាអប្រិយ។
៣២.បក្សប្រជាជន....មិនចេះឆ្អែតឆ្អន់.លោភលន់ពេកក្រៃ
លះបង់លិទ្ធិ.........ប្រជាធិបតេយ្យ......សម្លាប់គូដៃ
..................ព្រៃផ្សៃអស្ចារ្យ។
៣៣.ពេលបក្សស្ដេចឈ្នះ.នាំគ្នារូតរះ.លើកម្ចាស់ក្សត្រា
ស្ដេចសីហនុ........សោយរាជ្យរដ្ឋា...ក្លាយជាបិតា
..................ប្រជារាស្ត្រខ្មែរ!។
៣៤.សីហជាឪ.......ចំជាល្ងង់ខ្លៅ....អាស្រូវម៉្លេះទេ
ព្រោះស្ដេចជាមេ....ខ្មែរក្រហមដែរ...ម៉្ដេចមានលាភទ្វេ
..................ផ្លែកគេអស្ចារ្យ។
៣៥.ប៉ុលពតទុរយស..ស្ដេចក៏ដូច្នោះ...មានទោសដូចគ្នា
អាងទ្រង់ជាក្សត្រ....អោងអាត់ចេស្ដា..ធ្វើខុសយ៉ាងណា៎
..................ក្សត្រាគ្មានទោស។
៣៦.ឱសឱ!ទេសខ្មែរ..ម៉្ដេចក៏ខុសគេ.....មានតែជន្លោះ
ឧត្តមមន្ត្រី.........កុង្សីទាំងអស់.លោភលន់ឥតខ្ចោះ
..................មើលចុះខេមរា។
៣៧.ទោះជាតិរលំ....ពួកអញបានធំ............ទ្រនំវេហារ
គេឥតខ្វល់ទេ........សាសន៍គេត្រួតត្រា.....ខ្វល់តែដុល្លា
..................អស្ចារ្យណាស់ខ្មែរ។
៣៨.ប្រមូលដីរដ្ឋ.....យកលក់ប្រាកដ........តើក្បត់ជាតិទេ!
អ្នកហ៊ានទិតៀន....វ៉ៃលៀនភ្នែកធ្លែរ.នេះហើយទេសខ្មែរ
..................ផ្លែកគេអស្ចារ្យ។
៣៩.មើលចុះរាស្ត្រខ្មែរ..ឃើញមន្ត្រីគេ....មានទ្វេហូរហៀ
នៅតែគាំទ្រ..........រើសយ៎!គេជា.........អ្នកបើកនាវា
...................កម្ពុជាតទៀត។
៤០.ទាំងពៃទាំងស្គរ.រាស្ត្រខ្មែរស្លាប់គរ.រាស្ត្រទ្រស្ដេចទៀត
មេខ្មែរក្រហម......គេថ្នមឥតឃ្លៀត...ទោះជាពេជ្ឈឃាត
.................ក្បត់ជាតិយ៉ាងណា។
៤១.ខ្មែរនៅឯនាយ.ឃើញសាសន៍ខ្មែរពាយ.អន្តរាយខ្លោចផ្សា
យូនូបនិយកម្ម......ដីកម្ពុជា...............ខ្មែរក្រោម.ចំប៉ា
.................មានជាគំរូ៕

Aucun commentaire:

Enregistrer un commentaire