samedi 11 avril 2009

ឪខ្ញុំចោលម្សៀត

០១.ឪគេមានស្នៀត.....ឪខ្ញុំចោលម្សៀត.....យកជាតិដទៃ
ជាផៅសន្ដាន..........កល្យាណមេត្រី........ឱយផៅយកដី
......................បុរីខ្មែរអស់។
០២.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត.ខ្មីឃ្មាតលោតផ្លោះ
ស្រែកអួតស្នេហា....ខេមរាស្ម័គ្រស្មោះ.........ញាតិអើយមើលចុះ!
......................ធ្វើខុសសម្ដី។
០៣.ឪគេមានស្នៀត.....ឪខ្ញុំចោលម្សៀត....មាយាទអប្រិយ
បំរើរាជរដ្ឋ..............ធ្វើក្បត់បុរី............លបលួចចូលដៃ
......................ជាតិជ្រៃឱយលង់។
០៤.ឪគេមានស្នៀត....ឪខ្ញុំចោលម្សៀត....មាយាទបរបង់
រើសយកផ្លែល្វា.......ក្នុងវាមមង់...........យល់ថាល្អយង់
......................ឱយលង់ខេមរា។
០៥.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..ក្បត់ជាតិសាសនា
ឪអាងអំណាច........កោងកាចឫស្យា......បើស្អប់បុត្រណា៎
......................ប្រហារឱយក្ស័យ។
០៦.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត...ជួរជាតិអប្រិយ
ដើរតួជួយជាតិ.........ឆ្លៀតជាកវី.........រាំច្រៀងដូចរៃ
..................ស្រាស្រីក្លូបបា(Club Bar)។
០៧.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..លួចជាតិខេមរា
លួចទ្រព្យកូនចៅ...ញាតិផៅគ្រប់គ្នា......ឱយតែគ្រួសារ
..................អាត្មាមានយស។
០៨.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..ឆ្លៀតចង់ល្បីឈ្មោះ
ដើរតួឯកកុន..........ធ្វើបុណ្យសាងផ្នួស...និពន្ធរឿងឈ្លោះ
......................ក៏ព្រោះអំណាច។
០៩.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត.ខ្មីឃ្មាតព្រោកប្រាជ្ញ
ស្រែកអព្យាក្រិត....យកចិត្តបីសាច.........ចិនយួនកំណាច
.................ឪប្រាជ្ញអស់ដី។
១០.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..លួចឆ្លៀតរួមដៃ
ជាមួយបរទេស.......ឱយជិះជាន់ដី.............ចូលក្នុងបុរី
..................យកដីកម្ពុជា។
១១.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..សង្វាតអស្ចារ្យ
ខាងលេងផ្ចាណូ.....កូតទ្រល៉ូឡា............ឥតគិតខ្លួនថា
..................ជាបាជាតិខ្មែរ។
១២.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត...ជួរជាតិខុសគេ
ដៀលកូនក្បត់ជាតិ..ឪឆ្លៀតរិះរេ.....ហៅសាសន៍យួនវេ
.................ខ្វៃខ្មែរច្រើនណាស់។
១៣.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..ជ្រែកជ្រៀតតែផ្ដាស់
ជួយយួនសត្រូវ.......ដូចផៅក្រឡាស់........ដល់ពេលយួនឈ្នះ
......................ក្រឡាស់គូថឱយ។
១៤.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត....មាយាទ COW BOY
បង្ក្រាបញាតិផៅ.....គ្រប់ជ្រៅជ្រុងជ្រោយ..ឱយខ្មែរទន់ខ្សោយ
...................រុះរោយដូចផ្កា។
១៥.ឪគេមានស្នៀត...ឪខ្ញុំចោលម្សៀត..ឥតស្នៀតបញ្ញា
យកចិនកូរេ..........យួនវេឫស្យា...........ហើយលើកគេជា
..................ឧបជ្ឈាខ្ពង់ខ្ពស់៕

Aucun commentaire:

Enregistrer un commentaire