vendredi 10 avril 2009

ស្នេហាជាតិ!

០១.ស្នេហាជាតិនៃស្ដេចកម្ពុជា..គិតតែទាស់គ្នាដណ្ដើមរាជ្យ
ស្ដេចមួយពឹងយួនសាសន៍បីសាច.......ជួយយកអំណាចថ្វាយរាជា។
០២.ឯស្ដេចមួយទៀតទៅពឹងសៀម..បង្ករសង្គ្រាមច្បាំងទាមទារ
យករាជបល្ល័ង្កថ្វាយក្សត្រា....នេះស្ដេចកម្ពុជាអួតស្នេហ៍ជាតិ។
០៣.ស្ដេចមួយពឹងសៀមមួយពឹងយួន..រួចតាំងអួតខ្លួនស្រឡាញ់ជាតិ
បាត់បង់ទឹកឥតបីឃ្លាត......រាស្ត្រស្លាប់ព្រោងព្រាតអន្តរធាន។
០៤.សតវត្សរ៍ទីដប់ប្រាំបួន..ស្ដេចខ្មែរខ្លាចយួនសៀមឈ្លានពាន
ទៅពឹងបារាំងសាសន៍សាមាន្យ.......ការពារសុវណ្ណដែនកម្ពុជា។
០៥.បារាំងបានដៃរឹតជាន់ក.......រឹបអូសឧបករណ៍ច្រើនគណនា
ដូរយកប្រាក់ដួងប្រាក់សុទ្ធរ៉ា..ឱយខ្មែរចាយណា៎ប្រាក់ស្ពាន់វិញ។
០៦.បារាំងសង្កត់រឹបយកពន្ធ...ពីប្រជាជនរាស្ត្រទោរម្នេញ
រាស្ត្រខ្មែរទាល់ក្រគ្មានអ្វីចេញ..ទារពន្ធទម្និញអាងអំណាច។
០៧.មួយពាន់ប្រាំបួនរយហាសិបបី...........កម្ពុជាបុរីបានឯករាជ
ពីបារាំងសេសមហាអំណាច..មានស្ដេចឥតប្រាជ្ញអ្នកសោយរាជ្យ។
០៨.បល្ល័ង្កត្រូវបានស្ដេចផ្សេងទេ..បារាំងបង្វែររាជអំណាច
លើកសីហនុឱយសោយរាជ្យ...ជាស្ដេចឥតប្រាជ្ញដឹកនាំជាតិ។
០៩.បល្ល័ងត្រូវបានស៊ីសុវត្តិទេ.....តែស្ដេចនេះជេរវ៉ៃព្រោងព្រាត
ទ្រង់ស្ប់បារាំងខូចមានស្នៀត..ឃុបឃឹតលួចឆ្លៀតបំផ្លាញខ្មែរ។
១០.សីហបានដៃប្រើអំណាច..ជួយយួនបីសាចសាសន៍ផ្សេងទេ
ឱយតាំងមូលដ្ឋានក្នុងដីខ្មែរ......រំដោះជាតិគេឱយរួមគ្នា។
១១.វៀតកុងមានច្រើនក្នុងដីខ្មែរ.....ធ្វើបាបរាស្ត្រខ្មែររងវេទនា
ប្លន់ទ្រព្យសម្បត្តិគោមាន់ទា....ជួនបាញ់ពាធារាស្ត្រស្លូតត្រង់។
១២.ពេលរាស្ត្រខ្មែរខឹងហែប្រឆាំង..បណ្ដេញចោរខ្មាំងដែលយង់ឃ្នង
ស្រាប់តែស្ដេចខ្មែរខ្ញាល់កន្លង.........ស្រែកជេរអឺងកងថាក្បត់ជាតិ។
១៣.នេះឬស្ដេចខ្មែរអួតស្នេហា.......ទឹកដីខេមរាប្រជាជាតិ
ឥល៉ូវខ្មែរដឹងល្បិចមាយាទ..លបជួយយួនទៀតនេះស្ដេចខ្មែរ។
១៤.ចោទរាស្ត្រឯងក្បត់ឥតបើសម......លន់នល់រំលំសមពិតដែរ
ស្ដេចនៅមិនសុខហៅយួនវេ..ឱយសម្លាប់ខ្មែរយករាជ្យវិញ។
១៥.សាធារណរដ្ឋខ្មែរប្រតិស្ឋឡើង...ក្រោយពីរំលើងក្សត្រាចេញ
ពេលនោះយួនផុសនៅពាស់ពេញ..ធ្វើទុក្ខបុកម្នេញសម្លាប់ខ្មែរ។
១៦.សន្និសីទPARISឆ្នាំចិតបី(១៩៧៣)..ឱយយួនអប្រិយថយចេញទ្វេ
ដកទ័ពឱយអស់ពីដីខ្មែរ...................កុំនៅរារេចូលស្រុកវិញ។
១៧.ទ័ពយួនថយទៅបានរៀបស្រេច..រៀបតាមក្បួនខ្នាច់ហូជូមិញ
អនាគតកាលយួនវិលវិញ............មកយកភ្នំពេញតាមក្បួនខ្នាត។
១៨.ប៉ុលពត-សារីជាសាសន៍យួន......មកបន្លំខ្លួនហើយដូរជាតិ
ដូរឈ្មោះជាខ្មែរឧបាយស្អាត..និយាយខ្មែរទៀតឥតសង្ស័យ។
១៩.គិមត្រាងដូរជាអៀងសារី......វាបានមកពីយួនសេរី(យួនខាងត្បូង)
បានអាហាររូបករណ៍ដោយឈ្លាសវៃ..ហើយចាកបុរីរៀន en France។
២០.ប៉ុលពតឈ្មោះពិតសាឡុតស...បានរៀនបន្តដូចបំណង
របស់ឡុតសួងដែលជាបង...........​​ជួយសព្វគ្រប់ផងយ៉ាងជំនិត។
២១.ប៉ុលពត-សារី-ឱកសាគុណ.....ជួនមុំ-គាតឆុន-ខៀវធីរិទ្ធ
ប៉ុណ្ណារី-សំផន-ជួនប្រសិទ្ធ...ក្រុមផ្ដើមគំនិត្យបង្កើតបក្ស។
២២.ក្រុមនេះប្រជុំនៅPARIS...28,rue St.André des Arts
បង្កើតភាគីបក្សអបលក្ខណ៍...ដែលនាំគ្រោះថ្នាក់ដល់ខេមរា។
២៣.ប៉ុលពតបក្សពួកក្រហមនេះ..នៅពេលច្បាំងឈ្នះលន់នល់រ៉ា
បានសម្លាប់រាស្ត្រច្រើនគណនា...បំផ្លាញកម្ពុជាគ្មានសល់អ្វី។
២៤.បំផ្លាញអស់ហើយតាំងស្រែកថា..ស្នេហាខេមរារាស្ត្រប្រុសស្រី
មហារុងរឿងអស្ចារ្យក្រៃ......តាមពិតជាតិក្ស័យហិនហោចអស់។
២៥.បើពួកនេះពិតជាសាសន៍ខ្មែរ.....ម៉្លេះសមពួកគេនឹកស្រណោះ
ដល់សាសន៍ជាតិខ្មែរដែលរងគ្រោះ..ស្លាប់ពាយជិតអស់សែនចុកចាប់។
២៦.ការសម្លាប់នេះជាល្បិចយួន..ឱយខ្មែររៀនក្បួនយួនបង្គាប់
«ចង់ឱយឈើ​ ងាប់ត្រូវតែកាប់........ឫសកែវទើបងាប់លែងដុះទៀត»។
២៧.ពួកខ្មែរក្រហមចេះច្បាប់ហើយ..មិននៅកន្តើយប្រើគ្រប់ស្នៀត
«ទុកមិនចំណេញដកចេញមិនខាត»....សម្លាប់ផៅញាតិនិងព្រះសង្ឃ។
២៨.សូម្បីទារកជៀសមិនផុត.......ស្លាប់យ៉ាងរន្ធត់វាយសំពង
បោកនឹងគល់ឈើគ្មានសៅហ្មង..សាហាវយង់ឃ្នងសែនឫស្យា។
២៩.បញ្ញវ័ន្តវាគ្មិនក៏សម្លាប់..ខ្មែរក្រហមស្ដាប់យួនមេបា
វាគ្មិនជាគ្រឹះជាតិខេមរា...........ជាឫសកែវណា៎នៃជាតិខ្មែរ។
៣០.ប្រាំពីរមករាចិតប្រាំបួន(១៩៧៩)..កងទ័ពខ្មាំងយួនលេបដីខ្មែរ
បានដូចបំណងអ៊ុងហូដែរ........ឱ!ខ្មែរអឺយខ្មែរអួតស្នេហ៍ជាតិ។
៣១.សីហនុ-ប៉ុលពតលោកសឺនសាន..លោកទាំងអស់បានខំខ្មីឃ្មាត
បង្កើតរណសិរ្សរំដោះជាតិ.........ដេញយួនប្លន់ជាតិលេបកម្ពុជា។
៣២.សីហនុសឺនសានអួតឈ្លាសវៃ...អស់លោកគិតខ្លីពឹងចិនណា៎
យកជំនួយចិនគ្រប់ប្រការ.............ហើយតាំងស្រែកថាអ្នកសេរី។
៣៣.លោកប្រឆាំងខ្មែរកុម្មុយនិស្ត.....លោកជាជំនិះចិនអប្រិយ
ចិនជួយរណសិរ្សបក្សទាំងបី...ម្ដេចឡើយស្រដីស្អប់កុម្មុយនិស្ត។
៣៤.ចិនកុម្មុយនិស្តមិនឆ្កួតទេ....ចិនឱយប្រាក់ខែលោកដូច្នេះ
ដើម្បីជាឈ្នាន់ពួកកុម្មុយនិស្ត........ហើយជាជំនិះខ្មែរក្រហម។
៣៥.សីហនុសឺនសានលោកបានជួយ...ព្រមទាំងលើកស្ទួយខ្មែរក្រហម
ក្រុមបំផ្លាញជាតិឱយទ្រុឌទ្រោម..ប្រៀបដូចលោកព្រមជួយខ្មាំងយួន។
៣៦.បើមេក្រហមជាសាសន៍ខ្មែរ......ម៉្លេះសមពួកគេឈប់រុកគួន
ឈប់សម្លាប់ខ្មែរជាល្បិចយួន..ស្រុះស្រួលសមសួនបក្សទាំងអស់។
៣៧.ប៉ុលពតមិនចង់ឱយកម្ពុជា..សុខសាន្តត្រាណណា៎គិតតែឈ្លោះ
ប្រលៃសាសន៍ខ្មែរឱយស្លាប់អស់..........ដើម្បីយួនរស់លើដីខ្មែរ។
៣៨.បើមានសន្តិភាពក្នុងកម្ពុជា..យួនឥតលេបណា៎បានដីខ្មែរ
ដូច្នោះប៉ុលពតវាត្រូវតែ..........ប្រលៃពូជខ្មែរតទៅទៀត។
៣៩.បំណងប៉ុលពតគឺវាទុក.........ខ្មែរមួយជង្រុកដែលភ្លេចជាតិ
ធ្វើការឱយយួនពួកចោលម្សៀត..រួចហើយយួនឆ្លៀតមកជាន់ជិះ។
៤០.លោកសុវណ្ណ-ទាបាញ់-ជាស៊ឹម..ត្រូវយួនចាប់ទឹមជាជំនិះ
លើកឱយធ្វើធំហើយជាន់ជិះ........សម្លាប់ខ្មែរវិះផុតពូជផង។
៤១.តាំងពីតូចលោកទៅស្រុកយួន..ដើម្បីរៀនក្បួនចងក្រង
ឱយស្គាល់សាសន៍យួនជារៀមច្បង..បានដូចបំណងហូចែងចារ។
៤២.ពេលយួនលេបបានដីកម្ពុជា..លើកលោកគ្រប់គ្នាឱយធ្វើការ
ដឹកនាំការពារជាតិខេមរា.............ធ្វើតាមបញ្ជាយួនទាំងអស់។
៤៣.សំរិន-ហ៊ុនសែនក៏កុម្មុយនិស្ត..សម្លាប់ជាន់ជិះខ្មែររងគ្រោះ
ទទួលបញ្ជាប៉ុលពតទាំងអស់....យកទៅសាបព្រោះបដិវត្តន៍ថ្មី។
៤៤.លោកសម្លាប់រាស្ត្រដូចពតដែរ...រហូតទាល់តែយួនយកដី
យកបានក្រចេះតាកែវអី..ដល់ចិត្តប្រាំបី(១៩៧៨)ទើបភ្ញាក់ខ្លួន។
៤៥.ភ្ញាក់ខ្លួនព្រោះប៉ុលពតចោទថា..លោកចូលយួនរ៉ាក៏ភ័យខ្លួន
ប៉ុលពតកោះហៅលោកគេចពួន........ចូលទៅស្រុកយួនរួចអាត្មា។
៤៦.សូភឹម-ញឹមរស់ក៏ដូចគ្នា.......ក្រុមប៉ុលពតវាបាញ់ប្រហារ
ដោយជាប់ចោទក្បត់នឹងក្រុមវា..ឱយដៃយួនវាចូលក្នុងស្រុក។
៤៧.សូមពលរដ្ឋខ្មែរពិចារណា..អស់គ្រប់ស្ថានការអសន្តិសុខ
ទុរ្ភឹក្សវេទនាខ្មែរគ្រប់ស្រុក......គឺ«យួនលាបមុខឱយជល់គ្នា»។
៤៨.ក្រុមមេក្រហមជាសាសន៍យួន.....មកបន្លំខ្លួនហើយបញ្ជា
ឱយខ្មែរប្រទូស្តខាំប្រហារ.........រវាងខ្មែរណា៎នេះល្បិចយួន។
៤៩.ខ្មែរខាំគ្នាហើយយួនមកជួយ..នេះជាល្បិចមួយល្អសមសួន
តាមពិតគំនិត្យជាតិសាសន៍យួន.....យកលេះរួចខ្លួនគុណយួនធំ។
៥០.យើងដឹងច្បាស់ហើយក្រុមជាស៊ឹម.....មេយួនចាប់ទឹមឱយធ្វើធំ
ចំណែកប៉ុលពតយួនបន្លំ..........បានឡើងធ្វើធំសម្លាប់គ្នា។
៥១.ជួយយួនពេញមុខយើងស្គាល់ជាក់..ជួយយួនលួចលាក់ពិបាកណា
យើងត្រូវវែកញែកពីកិច្ចការ.........នោះទើបដឹងថាយួនឬខ្មែរ។
៥២.បើខ្មែរធ្វើការឱយយួនផ្ទាល់.....យើងរហ័សស្គាល់ចំណាំដែរ
ធ្វើការលួចលាក់មិនងាយទេ..........សូមខ្មែររិះរេគឹតវិនិច្ឆ័យ។
៥៣.ក្រុមមេក្រហមខំធ្វើការ............ឱយយួនមេបាឥតសង្ស័យ
ព្រោះវាបញ្ជាឱយប្រលៃ.........រាស្ត្រខ្មែរប្រុសស្រីគ្រប់វេលា។
៥៤.ឱយធ្វើសង្គ្រាមតទៅទៀត. ដើម្បីយួនឆ្លៀតចូលកម្ពុជា
យួនកាន់តែច្រើនពេញកម្ពុជា.....យូរទៅក្លាយជាវៀតណាមថ្មី។
៥៥.វៀតណាមថ្មីគឺឥណ្ឌូចិន.......ឥតមានទាក់ទិនរឿងខ្មែរអី
ពលរដ្ឋវៀតណាមទាំងប្រុសស្រី......ចូលនៅដីថ្មីគ្រប់កន្លែង។
៥៦.យូរទៅសាសន៍ខ្មែរនឹងក្លាយជា..ជនភាគតិចណា៎ក្នុងស្រុកឯង
យួនច្រើនលើសលុបឥតខ្លាចក្រែង.....ជិះជាន់ខ្មែរឯងជាម្ចាស់ស្រុក។
៥៧.សូមអ្នកដឹកនាំខ្មែរគ្រប់ជំពូក.....នាំគ្នាលៃលករកសន្តិសុខ
ជូនជាតិខេមរាឱយផុតទុក្ខ...........កុំនៅអែរអុកសម្លាប់គ្នា។
៥៨.បង្កើតឱយមានពហុបក្ស..ជាសវាងគ្រោះថ្នាក់ទុក្ខទោសា
ដល់ពលរដ្ឋខ្មែរក្នុងកម្ពុជា...........យករបបរាជាធិបតេយ្យ។
៥៩.អំណាចផ្ដាច់ការរាស្ត្រគ្មានសិទ្ធ..សូមរាស្ត្រខ្មែរគិតវិនិច្ឆ័យ
មិនអាចទិតៀនដល់មន្ត្រី.................ដឹកនាំបុរីតាមប្រាថ្នា។
៦០.របបរាជាធិបតេយ្យ...............គឹរាស្ត្រប្រុសស្រីរើសសភា
ជាដំណាងរាស្ត្រគ្រប់និន្នាការ...........ដែលបានសន្យាបំរើជាតិ។
៦១.បើអ្នកទាំងនោះមិនគោរព..រាស្ត្រខ្មែរត្រូវឈប់រើសគេទៀត
រើសបេក្ខជនថ្មីដែលខ្មីឃ្មាត........ធ្វើការជួយជាតិរាស្ត្រខេមរា។
៦២.ស្រឡាញ់ជាតិត្រូវធ្វើការ............ស្រឡាញ់គ្រួសារត្រូវធ្វើការ
ស្រឡាញ់កិច្ចការត្រូវឧស្សាហ៍.....បានផលផ្លែផ្កាជួយដល់ជាតិ។
៦៣.ការងារគ្រួសារជាតិសាសនា..........ចងចាំគ្រប់គ្នាជនរួមជាតិ
កុំដេកចាំប្រាក់ពីសាច់ញាតិ..........ត្រូវខំខ្មីឃ្មាតអ្នកថ្កើងថ្កាន។
៦៤.ជាតិរុងរឿងដោយអ្នកដឹកនាំ..ទោះឆ្វេងទោះស្ដាំចេះប្រមាណ
បង្កើតមេភ្លើងដែលជាស្ពាន.......ទៅកាន់ឧទ្យានឧស្សាហកម្ម។
៦៥.សូមពលរដ្ឋខ្មែរទាំងស្រីប្រុស..លះបង់ជន្លោះទោះឆ្វេងស្ដាំ
សង្គ្រាមនាំមកសោកនាដ្យកម្ម......ជាតិរាស្ត្ររងកម្មសែនវេទនា។
៦៦.ច្បាំងនឹងអាវុធជាតិខ្មែរក្ស័យ..ច្បាំងយូរអស់ដីជាតិសាសនា
ច្បាំងនឹងគំនិត្យវ័យប្រាជ្ញា........ទើបជាតិខេមរាអភិរូហ៍អើយ៕

Aucun commentaire:

Enregistrer un commentaire