samedi 11 avril 2009

ប្រជាធិបតេយ្យ

០១.អ្វីហៅថាប្រជាធិបតេយ្យ?....គឺរាស្ត្រប្រុសស្រីអ្នករើសរៀប
យកបេក្ខជនមានសមត្ថភាព...សន្លឹកឆ្នោតធៀបប្រៀបលើសគេ។
០២.បេក្ខជនឈ្នះឆ្នោតឡើងដឹកនាំ..ដោយរាស្ត្រទ្រគាំសម្លែងទ្វេ
នៅក្នុងអណតិ្តដែលចែងចេរ.....សូមអស់រាស្ត្រខ្មែរយល់ឱយច្បាស់។
០៣.បេក្ខជនមិនល្អឈប់បោះឱយ..រើសយកជនក្រោយស្រេចលើរាស្ត្រ
នេះជាឧបាយល្អត្រចះ......................ដើម្បីជម្រះការជិះជាន់។
០៤.ប្រជាធិបតេយ្យជាចំបង.........រៀបការគ្រប់គ្រងគ្រប់ក្របខ័ណ្ណ
បក្សដែលឈ្នះឆ្នោតឡើងមកកាន់..ដំណែងតាមខ័ណ្ណខេត្តភូមិឋាន។
០៥.សិទ្ធិសេរីភាពជាមាគ៌ា...មានក្នុងរដ្ឋាយើងថ្កើងថ្កាន
រាស្ត្រអាចរិះគន់ហើយទិតៀន......នេះជាមេរៀនសេរីភាព។
០៦.រាជានិយមស្ដេចសោយរាជ្យ..ស្ដេចគ្មានអំណាចសូមអ្នកជ្រាប
តែសីហនុវិញជិះជាន់កៀប............ឱយខ្មែរខ្លាចរាបគ្រប់អាត្មា។
០៧.រីឯកអាមាត្យដែលឡើងធំ...ស្ដេចលើកបន្ទំជារាជការ
ព្រោះចេះអែបអបទូលពិតការ......ដើម្បីអត្តាបានសក្ដិធំ។
០៨.បើស្ដេចធ្វើខុសគេអបអរ...ហើយស្រែកបន្ទរថាល្អសម
រាស្ត្រវេទនាគេគ្មានបារម្ភ.......ពួកអញឡើងធំថ្កើងអត្តា។
០៩.បើរាស្ត្រទិតៀនត្រូវមានទោស...ចោទដាក់កំហុសវ៉ៃពាធា
នេះហើយយកស្ដេចជាមេបា..សោយរាជ្យតគ្នាយល់ឱយច្បាស់។
១០.ពួកខ្មែរក្រហមកុម្មុយនិស្ត..ពួកវាជាន់ជិះសម្លាប់រាស្ត្រ
ប្រមូលដាក់រួមហើយជន្លៀស...ឱយខ្មែរប្រទះទុក្ខសោកទ្វេ។
១១.ចោទរាស្ត្រខ្មែរឯងថាជាខ្មាំង..យកទៅឃុំឃាំងទុក្ខឥតល្ហែ
វាយដំទាត់ធាក់ថោកជាងឆ្កែ.........ត្បូងចបវាយខ្មែរច្រើនគណនា។
១២.បង្អត់បាយទឹករាស្ត្រស្លូតត្រង់..សម្លាប់ព្រះសង្ឃកាន់សាសនា
ហាមការរៀនសូត្រសិស្សសាលា............វាចាត់ទុកថាជាសត្រូវ។
១៣.រាស្ត្រពោលថាហត់ពួកវាឮ..យប់ឡើងមកស្នើរចងយកទៅ
បានឆ្ងាយដាក់ប៉កនាដងផ្លូវ...ស្លាប់ច្រើនពេកកូវទ្រូងចង្អៀត។
១៤.ដូច្នេះរាស្ត្រខ្មែរកុំរើសបក្ស..ក្រហមអបលក្ខណ៍ប្រលៃជាតិ
កុំជឿឃោសនាពួកនេះទៀត...ប្រយ័ត្នភ្លាត់ស្នៀតចូលដៃវា។
១៥.បក្សប្រជាជនក៏កុម្មុយនិស្ត..ពួកបក្សជាន់ជិះគ្មានករុណា
យកយួនសត្រូវជាមេបា...............ដឹកនាំខេមរាឱយឱនភាព។
១៦.បើរាស្ត្រទិតៀនត្រូវមានទោស..ចោទដាក់កំហុសវ៉ៃធាក់រាប
អយុត្តិធម៌គ្មានសមភាព............ឥតសេរីភាពនិយាយស្ដី។
១៧.អ្នកដឹកនាំខ្មែរគ្រប់ជំពូក.....ប្រឹងស៊ីសំណូកគ្រប់វិស័យ
រថយន្តផ្ទះថ្មល្អស្កឹមស្កៃ..សូមវិនិច្ឆ័យប្រត្យក្សភាព។
១៨.គណបក្សសេរីបានចែងចារ...ដឹកនាំខេមរារកសន្តិភាព
យកសមភាពនិងភាតុភាព...........ហើយសេរីភាពមាគ៌ាធំ។
១៩.គោរពសាសនាវប្បធម៌ខ្មែរ..ជួយរក្សាថែហើយឧបត្ថម
ដើម្បីជាតិខ្មែរល្អឧត្តម.........រស់រានជួបជុំគ្រួសារញាតិ។
២០.គោរពពហុបក្សទាំងឡាយ...ដើម្បីដោះស្រាយបញ្ហាជាតិ
បង្កើនកសិកម្មសិប្បកម្មទៀត..រាស្ត្រត្រូវខ្មីឃ្មាតធ្វើការងារ។
២១.ឆ្នាំកៅបី(១៩៩៣)បោះឆ្នោតក្នុងបុរី.បោះដោយសេរីសាកលណា
រើសដំណាងរាស្ត្រឱយធ្វើការ........ត្រូវពិចារណាគិតស្វះស្វែង។
២២.មុននឹងបោះឆ្នោតត្រូវមើលបក្ស..ដែលល្អរើសដាក់កុំខ្លាចក្រែង
យកបេក្ខជនល្អដែលខ្នាស់ខ្នែង....សន្យាជ្រោមជ្រេងជាតិខេមរា។
២៣.បក្សដែលសន្យាថាជួយរាស្ត្រ...ដល់ពេលបានឈ្នះភ្លេចសន្យា
បោះឆ្នោតលើកក្រោយសូមខេមរា..ឈប់ជឿឃោសនាបក្សនោះទៀត។
២៤.ប្រជាធិបតេយ្យជាមាគ៌ា.......ជូនរាស្ត្រគ្រប់គ្នាប្រើសម្ពាធ
ដើម្បីជម្រុះជនមានស្នៀត..ដែលលួចប្លន់ជាតិបោកប្រាស់រាស្ត្រ៕
តែងនូវឆ្នាំ១៩៩២

Aucun commentaire:

Enregistrer un commentaire