samedi 28 mars 2009

សីហជាមេ

១.ក្រោយពីដាក់រាជ្យ.......ស្ដេចក្ដោបអំណាច.......កោងកាចអប្ររិយ
ជនទិតៀនស្ដេច...........ត្រូវក្ដិចចេញវ៉ី................នេះជាស្នាដៃ
.........................ស្ដេចសីហជាមេ!។
២.ស្ដេចជាមេបា...........ដឹកនាំកម្ពុជា.................ដូចមារដឹងទេ!
ដៀលខ្មែរខៀវក្រហម.....ឱយញ៉មក្សត្រដែរ..............បើមិនព្រមទេ
........................ឱយគេប្រលៃ។
៣.ពួកខ្មែរសេរី............សីហស្អប់ក្រៃ............គ្មានអ្វីប្រៀបណា
សូម្បីគេស្លាប់............ចុកចាប់ខ្លោចផ្សា.......ស្ដេចជេរដៀលថា
........................ពួកអាក្បត់ជាតិ។
៤.ផ្លូវលំហូជីមិញ.........ប្រើដឹកទំនិញ.............ចូលចេញព្រោងព្រាត
ជញ្ជូនអាវុធ..............យុទ្ធភណ្ឌច្រើនទៀត....រួចហើយយួនឆ្លៀត
.......................ពិឃាតរាស្ត្រខ្មែរ។
៥.ទ័ពយួនពូនពាក់.........ជាង៦ម៉ឺននាក់................ពួនលាក់ខ្លួនគេ
ហើយតាំងមូលដ្ឋាន........គ្រប់ឋានទេសខ្មែរ.......ដោយសារស្ដេចខ្មែរ
.......................ស៊ីញេនោះអី!។
៦.សីហយល់ព្រម..........នឹងខ្មែរក្រហម..................រួបរួមព្រួតដៃ
សាមគ្គីតតាំង............ប្រឆាំងឈ្លោះវ៉ៃ..........ដល់បានជោគជ័យ
.......................ប្រលៃរាស្ត្រខ្មែរ។
៧.ខ្មែរស្លាប់ពូនពាក់.....ទុកជាមោឃៈ!!...........គ្មានអ្នកខុសទេ!
បក្សស្ដេចខ្មីឃ្មាត......ពិឃាតរាស្ត្រខ្មែរ................សីហជាមេ
.......................ជ្រាបទេខេមរា។
៨.ខ្មែរស្លាប់ច្រើនហើយ...សីហបានឆ្លើយ............ព្រងើយឡើងថា
«ពួកអាក្បត់ជាតិ!».........ចោលម្សៀតអស្ចារ្យ.......ចិត្តជាយក្សា
.......................កាចសាហាវក្រៃ។
៩.សីហទ្រុស្តពិត.........មិនស្ដាយជីវិត.............គ្មានចិត្តប្រណី
ខ្មែរស្លាប់ទៅហើយ.....ស្ដេចអើយជេរស្ដី......ដៀលខ្មោចធ្វើអ្វី
......................ព្រៃផ្សៃអស្ចារ្យ។
១០.សីហទ្រុស្តជាតិ.......ដោយទ្រង់លួចឆ្លៀត...ជួយវៀតណាមណា៎
វៀតកុងវៀតមិញ........នៅពេញខេមរា........ដោយសារក្សត្រា
.......................ជួយណា៎ពួកគេ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

ឃាតករជាវរៈជន!

១.ណាប៉ូលេអុង.........ស្តាលីន-សេទុង...........ចារក្នុងសាវតា
ជាវរៈជន...............មានមន្តចេស្ដា.........ហើយបានបញ្ជា
.....................ឱយពាធាមនុស្ស។
២.ហ៊ីត្លែរ៍-ប៉ុលពត......អ្នកកាច់ចង្កូត........ដកហូតយកទោស
ស្លាប់អស់ច្រើនលាន.....បំពានសិទ្ធមនុស្ស.......ជនគ្មានកំហុស
.....................ចោទទោសប្រលៃ។
៣.សីហជាបា...........ដឹកនាំ«កម្ពុជា..........ប្រជាធិបេតយ្យ»
មានខៀវសំផន.........ប៊ុនគនទៀតវ៉ី............ប៉ុលពតអប្រិយ
.....................ឪសីហនុ។
៤.លោកមានស័ក្ដិយស..ហើយបានសាបព្រោះ......នូវគ្រោះពហុ
ឈាមខ្មែរបានហូរ.......ហូរដូចសិន្ទុ...........សាសន៍ខ្មែរពាយុ
.....................ហនុអ្នកសាង។
៥.កម្ពុជាហិនហោច...ក្លាយជាព្រៃខ្មោច..អសោចជ្រោងច្រាង
ទីក្រុងគ្មានមនុស្ស....ស្មៅដុះពេញប្រាង្គណ៍..ស្នាដៃស្ដេចសាង
....................អ៊ុងប៉ាងយួនឈ្នះ។
៦.ស្ដេចបានធ្វើខុស...បែរគ្មានកំហុស............មានយសត្រចះ
ក្លាយជាវរៈក្សត្រ.....អាត់តែបញ្ច្រាស់......អួតស្នេហ៍ជាតិណាស់
...................កម្មក្រាស់រាស្ត្រខ្មែរ។
៧.ឪជាគំរូ..........ធ្វើខុសស៊ូទ្រូ..............ទាំងគូដៃស្នេហ៍
ឪជួយសត្រូវ.........ឪហៅយួនវេ..........ឱយសម្លាប់ខ្មែរ
..................កូនដែរធ្វើតាម។
៨.កូនប្រព្រឹត្តខុស...បង្ករទុក្ខទោស..ឱយគ្រោះស្លាកស្នាម
ព្រោះឪត្រាស់ផ្លូវ...កូនចៅដើរតាម..........ឱយរាស្ត្ររហាម
.................វៀតណាមជោគជ័យ។
៩.សីហធ្វើខុស.....អួតគ្មានកំហុស......គ្មានគ្រោះទោសពៃរ៍
សីហមុខក្រាស់......ឥតខ្មាសក្មេងវ័យ..........អួតទាល់អស់ដី
.................អួតអី!ខ្មាសគេ។
១០.ស្ដេចមានបាបកម្ម..រស់បានរយឆ្នាំ.......រងចាំរាស្ត្រខ្មែរ
សរសេរជេរដៀល......ស្ដេចពាលអាវ៉ាសែ...សមមុខស្ដេចទេ
..................ញាតិជេរដៀលត្មេះ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

ពឹងយួន

១.ឪជាគំរូ..........ស្មោះស្ម័គ្រគិតគូរ.......ទាំងគូស្រករ
ជួយយួនសត្រូវ.......ដូចផៅញាតិល្អ......ដល់យួនឈ្នះក៏
..................ឱយក្ដរតែម្ដង។
២.ប៉ុលពតបក្សពួក...ស្ដាប់ងៀងអាយគួក......ជាពួកប៉ុនប៉ង
លេបយកបុរី.........ទឹកដីខ្មែរផង...........បានដូចបំណង
..................គ្រប់គ្រងខ្មែរហើយ។
៣.ហ៊ុនសែនជាស៊ឹម...នាំគ្នាញញឹម........ក្រោមនឹមយួនអើយ
ព្រួតធ្វើបាបខ្មែរ.....វ៉ៃជេរដូចឈ្លើយ.....អញស្ដាប់យួនវើយ
..................ខ្លួនអើយថ្កើងថ្កាន។
៤.សូម្បីស្ដេចសង្ឃ..មិនស្ដាប់ពុទ្ធអង្គ..ភ្លេចស្បង់លើប្រាណ
ស្ដាប់ឧបជ្ឈាយួន...ឱយខ្លួនថ្កើងថ្កាន..សង្ឃបែកកម្មដ្ឋាន
..................គិតប្រាណចាកធម៌។
៥.ស្ដេចនឹងមន្ត្រី....រាស្ត្រសាមញ្ញក្ដី..........បេត្តីខ្វាករ
ចង់ថ្កើងអត្តៈ.......ទិញស័ក្ដិគាំទ្រ............អួតថាយួនល្អ
..................បន្តគ្នាទៀត។
៦.បើគ្មានជាតិគេ....ត្រួតត្រាខ្មែរទេ.......ស្ដេចខ្មែរខ្មីឃ្មាត
ខាំទាស់ទែងគ្នា......ពាធាឧត្បាត.....នេះស្ដេចចោលម្សៀត
..................មាយាទល្ងង់ខ្លៅ។
៧.ខ្មែរឃើញសាសន៍គេ...ឈ្លាសវៃល្អទ្វេ...ពឹងគេទៀតទៅ
ទោះយួនទុរយស........ធ្វើខុសអាស្រូវ.......ខ្មែរឃើញគេត្រូវ
......................តាមផ្លូវមាត្រា។
៨.សាវតាចារចែង.........ស្ដេចច្បាំងប្រជែង...សាសន៍ឯងញឹករ៉ា
ដោយស្ដេចមន្ត្រី.......រាស្ត្រក្ដីគ្រប់គ្នា...ពឹងសៀមយួនជា
......................មិត្តភ្ងាកល្យាណ។
៩.ខ្មែរច្រើន ល្ងង់ខ្លៅ..សំដីឡាចៅ.......អាស្រូវសាមាន្យ
មិនបានរៀនសូត្រ.......គិតស្រូតថ្កើងថ្កាន..សូកប៉ាន់ជាយាន
.......................ប្រាណបានឧត្តម។
១០.ទោះជាតិអស់ដី.......ទាំងស្ដេចកុង្សី......មន្ត្រីសង្ឃធំ
គិតតែអាត្មា.............ដុល្លា ទ្រនំ........ខ្លាចអ៊ុងយួនធំ
......................រំលំខ្លួនចោល៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

vendredi 27 mars 2009

សាវតាវិនិច្ឆ័យ

១.ខ្មែរទិតៀនស្ដេច.....ត្រូវវ៉ៃកំទេច...........ជាន់លិចក្នុងដី
មាន.សៅង៉ុយ.ព្រាបអិន....វាគ្មិនឈ្លាសវៃ.....ត្រូវស្ដេចប្រលៃ
.......................ឥតក្ដីមេត្តា។
២.លោកសឺនង៉ុកថាញ់......សីហខឹងខ្នាញ់.......ឱយបាញ់ពាធា
ឃើញរាស្ត្រស្រឡាញ់.......ង៉ុកថាញ់ច្រើនគ្នា....ស្ដេចនេះនិន្ទា
.......................ឈ្នានីសគាត់ទៅ។
៣.ជនដែលរាស្ត្រខ្មែរ......គាំទ្រច្រើនទ្វេ.........បែរជាអាស្រូវ
ជាប់ទោសចោទក្បត់......ភ័យរត់ចែកផ្លូវ..នាំទុក្ខហ្មងសៅ
.......................ពួននៅក្នុងព្រៃ។
៤.ដៀលរាស្ត្រក្បត់ជាតិ...ដល់ទ្រង់លួចឆ្លៀត..ជួយវៀតណាមវ៉ី
អ្នកណាក្បត់ជាតិ!!!......សូមញាតិវិនិច្ឆ័យ.........យួនលេបបុរី
.......................ស្នាដៃស្ដេចឪ។
៥.យួនវេពូនពាក់...........ជាង៦ម៉ឺននាក់.....បានលាក់ខ្លួននៅ
ក្នុងរូងមូលដ្ឋាន..........គ្រប់ឋានព្រៃជ្រៅ....ជ្រាបទេញាតិផៅ
.......................ស្ដេចឪជួយគេ។
៦.ផ្លូវលំហូជីមិញ.........ចល័តចូលចេញ.......កាត់ពេញដីខ្មែរ
ដឹកស្បៀងដឹកគ្រាប់........ដឹកទ័ពយួនវេ.....ស្ដេចទ្រុស្តជាតិទេ?
.......................សូមខ្មែរគិតណា!។
៧.ស្ដេចអួតអព្យាក្រឹត.....តែទ្រង់ជិតស្និត....យកមិត្តស្ងួនភ្ងា
ជាមួយយួនវេ.............កូរេ.ចិនណា៎.........ហើយក្សត្រវាចា
.......................អត្តាធ្វើត្រូវ។
៨.ដៀលខ្មែរខៀវក្រហម..មិនព្រមចុះញ៉ម....ប្រាណទ្រោមអាស្រូវ
ជាប់ទោសក្បត់ជាតិ.......ធ្វើឃាតឥល៉ូវ......អ្នកនៅទាស់ផ្លូវ
.......................ត្រូវឪប្រលៃ។
៩.ស្ដេចជាមេបា..........ដឹកនាំ«កម្ពុជា.......ប្រជាធិបតេយ្យ»
បក្សស្ដេចបានឈ្នះ......ព្រលះអស់ដៃ.....ឱយរាស្ត្រខ្មែរក្ស័យ
......................គ្មានក្ដីមេត្តា។
១០.ខ្មែរ២លាននាក់......បានចូលមរណៈ......បក្សក្សត្រប្រហារ
ស្ដេចថាឥតខុស.........គ្មានទោសទេណា៎.....ទុកឱយតុលាការ
.....................សាវតាវិនិច្ឆ័យ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

អ្នកណាក្បត់ជាតិ!

១.ព្រះបាទជ័យជេដ្ឋាទី២............មានតួនាទីស្ដេចសោយរាជ្យ
មហេសីជាតិយួនសាសន៍កំណាច......ក្ដោបក្ដាប់អំណាចហិនហោចដី។
២.ព្រះអង្គព្រមឱយពួកអណ្ណាម........ត្រួតត្រាដីតាមនគរព្រៃ(ព្រៃនគរ)
ពួកវាទារពន្ធដោយសេរី...............ឆ្លៀតពង្រីកដីតាមចំណង់។
៣.ក្រោយមកកូនស្ដេចយួនកាត់ខ្មែរ.....ពឹងសៀមយួនវេជួយទ្រទ្រង់
កើតមានជន្លោះក្នុងរាជវង្ស........សម្លាប់ប្អូនបងដើម្បីរាជ្យ។
៤.ស្ដេចមួយពឹងយួនមួយពឹងសៀម.....បង្ករសង្គ្រាមដណ្ដើមរាជ្យ
នេះស្ដេចខ្មែរលោភលន់អំណាច....ឥតមានភ័យខ្លាចហិនហោចដី។
៥.ពឹងសៀមច្បាំងឈ្នះបានរាជហើយ........សងគុណគេវើយគឺឱយដី
ពឹងយួនច្បាំងឈ្នះក៏ឱយដី.................ច្បាំងយូររួញដីកម្ពុជា។
៦.ព្រះអង្គវត្តី(ANG VODEY)ក៏ជាស្ដេច..ទ្រង់បានសម្រេចពឹងទៀតណា៎
យកបារាំងសេសមកការពារ..........ដែនដីកម្ពុជាឆ្នាំហុកបី(១៨៦៣)។
៧.បារាំងបានដៃធ្វើតាមចិត្ត...............ទារពន្ជម្រិតដោយសេរី
កាត់ដីខ្មែរក្រោមពីបុរី..................កាន់កាប់ផ្ទាល់ដៃរហូតដែរ។
៨.លុះចប់សង្គ្រាមលោកទី២.................ប្រជុំភាគីបារាំងយួនវេ
បារាំងព្រមប្រគល់ដីខ្មែរ.................ឱយខ្មាំងយួនវេរហូតទៅ។
៩.មួយពាន់ប្រាំបួនរយសែមួយ(១៩៤១).....បារាំងលើកស្ទួយសម្ដេចឪ
គឺសីហនុឡើងសោយរាជទៅ.....ដែលនាំមកនៅសោកនាដ្យកម្ម។
១០.ដប់ឆ្នាំក្រោយមកស្ដេចដាក់រាជ....ទ្រង់លោភអំណាចមកដឹកនាំ
រាជរដ្ឋាភិបាលយ៉ាងសកម្ម......ចោទខ្មែរឆ្វេងស្ដាំទុក្ខឥតល្ហែ។
១១.តាមមន្ត្រីចាស់ទុំបានសង្កេត....ត្រូវស្ដេចមនីរេត សោយរាជទេ
បារាំងសាមាន្យបានបង្វែរ............បល្ល័ង្កនេះនែ!ថ្វាយសីហនុ។
១២.បារាំងសាមាន្យបានយល់ថា...............សីហកុមារងាយពហុ
អាចបង្វិលបានដូចភ័ស្តុ........ស្ដេចនៅសីលុហើយល្ងង់ឆោត។
១៣.ព្រះបាទមនីរេតស៊ីសុវត្តិ........ព្រះអង្គជាក្សត្រខឹងក្រេវក្រោធ
ទ្រង់ស្អប់បារាំងជាតិអសោធ.....នាំគ្នាសម្ភោទ្យបំផ្លាញខ្មែរ។
១៤.បារាំងរឹតតែស្អប់ព្រះអង្គ.......ជាក្សត្រមួយអង្គគិតជាតិខ្មែរ
ទ្រង់មានសមត្ថភាពគ្រប់គ្រាន់ដែរ.......អាចដឹកនាំខ្មែររកសន្តិភាព។
១៥.បុគ្គលល្អក៏អភ័ព្វណាស់..........ត្រូវគេរាំងស្ទះបង្វែរលាភ
បុគ្គអប្រិយខ្វះសមត្ថភាព.........ត្រូវមានជោគលាភដឹកនាំខ្មែរ។
១៦.ព្រះបាទសុរាមរិត្រសុគតទៅ........រាជបល្ល័ង្កនៅទំនេរដែរ
សីហនុមិនឱយស្ដេចផ្សេងគេ........ឡើងជំនួសទេស្រេចព្រះអង្គ។
១៧.សីហនុច្រណែននិន្ទា........មិនឱយស្ដេចណាខ្ពស់ជាងទ្រង់
ក្បត់រាជរដ្ឋធម្មនុញ្ញទាំងស្រុង.....ធ្វើតាមចិត្តទ្រង់ចង់ប្រាថ្នា។
១៨.ព្រះអង្គអនុញ្ញាតិឱយវៀតកុង...វៀតមិញពួនក្នុងដីកម្ពុជា
បង្កប់អាវុធយុទ្ធភ័ណ្ឌនាៗ....ផ្ទុកស្បៀងអាហារនៅក្នុងព្រៃ។
១៩.បង្កើតផ្លូវលំហូជីមិញ..........កាត់នៅពាស់ពេញក្នុងបុរី
ដោយព្រះអង្គនិងមហេសី.............នាំគ្នាព្រួតដៃជួយសត្រូវ។
២០.វៀតកុង៦៥០០០នាក់..........សម្ងំលួចលាក់ខ្លួនពួននៅ
ក្នុងបុរីដោយសម្ដេចឪ.....នាំទុក្ខហ្មងសៅដល់រាស្ត្រខ្មែរ។
២១.សីហនុស្រែកថាអព្យាក្រិត......តែតាមការពិតបោកប្រាស់ទេ
ទ្រង់ប្រឹងជួយយួនសត្រូវខ្មែរ..ព្រោះទ្រង់ជាប់ខ្សែម្ចាស់ចូវនោះអី!។
២២.គ្រួសារបងប្អូនមហេសីស្ដេច..ម្ដាយនាងMONIQUEជាតិសាសន៍អី
សាសន៍យួនជួយយួនគ្រប់វិស័យ..........ពង្រីកយកដីខ្មែរតទៀត។
២៣.ឧទ្ទាមវៀតកុងមានច្រើនក្រៃ..រស់ក្នុងទឹកដីខ្មែរហើយឆ្លៀត
ធ្វើបាបជិះជាន់ជួនធ្វើឃាត......ឱយខ្មែរបាក់ស្បាតខ្លាចលុះលង់។
២៤.វៀតមិញវៀតកុងអាងសម្ដេច....ជាអ្នកសម្រេចព្រមតុកល៉ុង
ឱយគេលាក់ខ្លួនពួននៅក្នុង.....ព្រឹក្សព្រៃភូមិក្រុងក្នុងកម្ពុជា។
២៥.ព្រះអង្គក្បត់ជាតិពិតមែនទេ!....តែទ្រង់ចោទខ្មែរក្បត់ខេមរា
សុទ្ធខៀវក្រហមក្បត់រាជា.............ចងបាញ់ពាធាឥតប្រណី។
២៦.បញ្ញវន្តខ្លះទៀតត្រូវជាប់ទោស.ចោទដាក់កំហុសទោសធ្ងន់ក្រៃ
ចងបាញ់ប្រហារឱយក្សិណក្ស័យ..ជាប់ចោទទោសពៃរ៍ចូលអាគាំង។
២៧.ទ្រង់ជេរចក្រពត្តិអាមេរិក..........ឃុបឃិតពន្លិចរួមកម្លាំង
ឱយដាបឈួនបះបោរប្រឆាំង.........រៀបចំកម្លាំងរដ្ឋប្រហារ។
២៨.ដាបឈួនម្ជុលពេជប្រុងធ្វើឃាត..តែត្រូវភ្លាត់ស្នៀតហើយបែកការ
បានចិនកុម្មុយនិស្តសើបដឹងការណ៍....ជួយយកអាសារជីវិតស្ដេច។
២៩.ដាបឈួនស្ដេចក្រាញ់កឹកអាភៀន.ដល់អស់គ្រឿងញៀនមិនអាចគេច
ត្រូវពួកឯដករបាញ់កំទេច.........ទាក់អូសថ្វាយស្ដេចយកបុណ្យស័ក្ដិ។
៣០.ជំពាក់គុណចិនប្រជាមានិត្យ...ព្រះអង្គយកចិត្តចិនអបលក្ខណ៍
ដឹកនាំរាស្ត្រខ្មែរចូលអន្ទាក់........នាំមកគ្រោះថ្នាក់ដល់ខេមរា។
៣១.ទ្រង់បដិសេធជំនួយអាគាំង......ទ្រង់ជេរថាខ្មាំងប្រតិកិរិយា
អាគាំងជួយ២០លានដុល្លា..ស្ដេចទាត់ចោលរណា៎ នេះស្ដេចខ្មែរ។
៣២.ចិនយួនលើកជើងហើយបញ្ជោរ..ស្ដេចនេះស៊ីជោរសប្បាយទ្វេ
ឥតមានគិតស្ដាយជីវិតខ្មែរ...ស្លាប់ថោកជាងឆ្កែឆ្កួតទៅទៀត។
៣៣.មុនរដ្ឋប្រហារទម្លាក់ស្ដេច........ទ្រង់យកលេះគេចពុតអាពាធ
ព្រោះអីវៀតកុងផុសព្រោងព្រាត..ជិះជាន់ធ្វើឃាតខ្មែរខ្លោចផ្សា។
៣៤.សីហនុខឹងណាស់នឹងរាស្ត្រខ្មែរ.....ដែលនាំគ្នាហែស្រែកល៉ូឡា
ឱយពួកវៀតកុងចេញពីកម្ពុជា.....ទ្រង់ចោទខ្មែរថាក្រុមក្បត់ជាតិ។
៣៥.ខ្មែរហែប្រឆាំងបានលើកក្បួន......វ៉ៃស្ថានទូតយួនឱយខូចខាត
ហើយដុតបំផ្លាញឆេះព្រោងព្រាត...រួចដុតរាតត្បាតពេញស្ថានទូត។
៣៦.សីហនុខឹងណាស់ស្រែកជេរថា...ពួក C.I.A. បោកបញ្ឆោត
ចាក់រុកឱយខ្មែរខឹងច្រឡោត....បំផ្លាញស្ថានទូតមិត្តវៀតកុង។
៣៧.ក្នុងរាជបុរីមានចលាចល.........ភ័យជ្រួលច្របល់ពេញទីក្រុង
ចាត់មន្ត្រីពីរនាក់គាល់ព្រះអង្គ..........តែសីហទ្រង់មិនឱយគាល់។
៣៨.សីហជឿចិនយួនឃោសនា....ខ្មែរចង់ប្រហារព្រះអង្គផ្ទាល់
ធ្វើឱយព្រះអង្គទ្រង់ខឹងខ្ញាល់....រឿងខ្មែរក៏ចាល់ច្រកត្រឹមហ្នឹង។
៣៩.ដប់ប្រាំបីមិនាឆ្នាំចិតគត់(១៩៧០)...សាវតាវិវត្តន៍ដូរថ្ងៃហ្នឹង
ធ្វើរដ្ឋប្រហារដេញស្ដេចសិង្ហ......ខ្មែរងាកទៅពឹង ស.រ.អា។
៤០.អាគាំងបានជួយសព្វាវុធ..........រួចជួយប្រយុទ្ធច្បាំងពុះពារ
ដេញវៀតកុងចេញពីកម្ពុជា...............ដើម្បីខេមរាសុខសិរី។
៤១.សីហអប្រិយពឹងខ្មាំងយួន.........ដែលបង្កប់ខ្លួនក្នុងបុរី
ឱយសម្លាប់ខ្មែរគ្មានប្រណី.....អួតថាក្សត្រថ្លៃស្នេហាជាតិ។
៤២.ស្ដេចក្លាយជាឈ្នាន់ខ្មាំងកុម្មុយនិស្ត.ចាញ់បោលបរេទសមានល្បិចស្នៀត
ព្រះអង្គយល់ថាទ្រង់វ័យឆ្លាត.....ព្រមរួបរួមទៀតខ្មែរកុម្មុយនិស្ត។
៤៣.ដប់ប្រាំពីរមេសាឆ្នាំចិតប្រាំ(១៩៧៥)..រាស្ត្រខ្មែររងកម្មទុក្ខធ្ងន់ម៉្លេះ
ត្រូវខ្មែរក្រហមតាមឈ្នានិះ........សម្លាប់ប្រលេះទាំងបំពាន។
៤៤.ចោទរាស្ត្រខ្មែរឯងពួកក្បត់ជាតិ..ដកហូតធ្វើឃាតឥតប្រមាណ
ជឿតាមឧបជ្ឈាយួនសាមាន្យ.ឱយខ្មែរពីរលាននាក់ក្សិណក្ស័យ។
៤៥.សីហនុដឹកនាំក្រុមកុម្មុយនិស្ត..ជាឈ្នាន់បរទេសចិនអប្រិយ
រហូតដល់ឈ្នះបានជោគជ័យ........មិនសាងបុរីបែរសងសឹក។
៤៦.ចោទរាស្ត្រខ្មែរឯងថាជាខ្មាំង..ចងយកទៅលាំងដូចឈ្លើយសឹក
បដិវត្តន៍នាំមកក្ដីវរវឹក..................ឱយជាតិធ្លាក់ទឹកបរាជ័យ។
៤៧.អង្គការក្រហមធ្វើបដិវត្តន៍....ឱយរាស្ត្រអនុវត្តគោលការណ៍ថ្មី
មហាលោតផ្លោះរុងរឿងកក្រៃ..តាមពិតជាតិក្ស័យហិនហោចហ្មត់។
៤៨.ឆ្នាំចិតប្រាំមួយខែមិនា(១៩៧៦)...........សីហឡើងជាប្រមុខរដ្ឋ
ដឹកនាំរដ្ឋដោយសម្ដេចប៉ែននុត.............តែត្រូវរលត់ឆាប់ពេកកូវ។
៤៩.ឆ្នាំចិតប្រាំមួយខែមេសា(១៩៧៦).....សម្ដេចបានលាដំណែងទៅ
បានខៀវសំផនឡើងជំនួសឪ.........ហើយរាស្ត្រខ្មែរត្រូវគេបង្ក្រាប។
៥០.ខៀវសំផននិងបរិវា..............បំផ្លាញខេមរាហើយរឹតកៀប
មិនឱយរាស្ត្រខ្មែរមានសេរីភាព...............សមូហភាពតែមាត់ទេ។
៥១.បង្អត់បាយទឹករាស្ត្រខ្មែរឯង....កើតទុក្ខចំបែងគ្មានពេលល្ហែ
គ្រាន់ថ្ងូរថាហត់ត្រូវស្លាប់ដែរ.......នេះហើយចិត្តខ្មែរខ្មៅអប្រិយ។
៥២.ប្រាំពីរមករាចិតប្រាំបួន(១៩៧៩).........បានត្រូវខ្មាំងយួនលេបបុរី
ដាក់់ជាចំណុះអចិន្ត្រៃយ៍.................ប៉ុលពតនិងសីហគេចព្រាត។
៥៣.សីហនុប៉ុលពតនិងបរិវា.......រត់ចោលខេមរាពួកចោលម្សៀត
ស្រែកអួតខ្លាំងក្លាស្នេហាជាតិ........គេចចូលព្រៃព្រាតរស់ដូចស្វា។
៥៤.សីហស្អប់ខ្មែរសេរីនិយម...........ទ្រង់ចងគំនុំរឿងរដ្ឋប្រហារ
ទ្រង់ជួយប៉ុលពតនិងបរិវា.............បង្កើតបក្សណា៎«ហ្វុនស៊ិនពេច»។
៥៥.ដើម្បីបំបែកខ្មែរសេរី............តស៊ូក្នុងព្រៃខ្សោយបន្តិច
អនាគតងាយជាន់ពន្លិច............ពួកហ្វុនស៊ិនពេចជឿព្រះអង្គ។
៥៦.ដោយរាស្ត្រភាគច្រើននៅល្ងង់ខ្លៅ.ជឿសម្ដេចឪគ្រប់សព្វផង
លើកបុត្រឱយធ្វើធំតែម្ដង..................ដើរតាមគន្លងព្រះបិតា។
៥៧.យួនលើកបន្តុបក្រុមហ៊ុនសែន.............សំរិន.ចាន់វេននិងបរិវា
ឱយមកដឹកនាំជាតិខេមរា..............ធ្វើតាមបញ្ជាវៀតណាមញាក់។
៥៨.ដើម្បីទប់ទល់រណសិរ្ស.........យួនកែនរាស្ត្រខ្មែររាប់សែននាក់
ជីកដីលើកផ្លូវរារាំងស្ទាក់..............កាប់ព្រៃរាយដាក់ធ្វើជញ្ជាំង។
៥៩.វៀតណាមរៀបចំប្លង់ K5..ខ្មែរកាប់គាស់សែងនឿយហត់ខ្លាំង
អត់បាយឈឺស្លាប់កាយស្គមស្គាំង.ខ្លះឈឺស្លេកស្លាំងសែនខ្លោចផ្សា។
៦០.សន្និសីទPARISឆ្នាំកៅមួយ(១៩៩១)..អន្តរជាតិជួយសុំផ្សះផ្សា
ជំរុញឱយខ្មែរជួបសន្ទនា.........ដោះស្រាយបញ្ហាជន្លោះខ្មែរ។
៦១.ភាគីចម្រុះចុះហត្ថេលខា................ជាមួយរដ្ឋាភិបាលខ្មែរ
ព្រមព្រៀងបោះឆ្នោតសកលដែរ...........ហើយយួនត្រូវតែចាកបុរី។
៦២.ឆ្នាំកៅបីបោះឆ្នោតសកល(១៩៩៣).ដោយប្រជាពលរដ្ឋពេញវ័យ
រើសដំណាងរាស្ត្រខ្មែរប្រុសស្រី..........បេក្ខជនច្រើនក្រៃដំណាងបក្ស។
៦៣.មិនដែលមានទេលើផែនដី...............នាយករដ្ឋមន្ត្រីមានពីរនាក់
ដំណែងមួយកាន់គ្នាពីរនាក់..................ហើយជាគូបដិបក្ខទៀត។
៦៤.រដ្ឋាភិបាលបានសម្រេច.........លើកឱយសម្ដេចគ្រងរាជទៀត
ទោះទ្រង់ធ្វើខុសទោសក្បត់ជាតិ.....ទ្រង់មានលាភទៀតនឹងអំណាច។
៦៥.ដប់ប្រាំបួនរយកៅប្រាំពីរ(១៩៩៧)..........វិវាតភាគីកាន់អំណាច
ឈ្លោះច្បាំងគ្នាដណ្ដើមអំណាច..នៅក្នុងព្រះរាជណាចក្រកម្ពុជា។
៦៦.សម្ដេចសីហនុពឹងយួននិងចិន..........ប៉ុលពតពឹងចិនយួនដូចគ្នា
ហ៊ុនសែនក៏ពឹងយួនដែរណា៎...................លន់នល់ពឹងអាមេរិកាំង។
៦៧.សូមពលរដ្ឋខ្មែរវិនិច្ឆ័យ....ស្ដេចនិងមន្ត្រីដែលឈ្លោះច្បាំង
អ្នកណាមួយមានកំហុសខ្លាំង....ដែលឱយខ្មែរទាំងអស់ខ្លោចផ្សា។
៦៨.ខ្មែរធ្វើចម្បាំងសម្លាប់ខ្មែរ....សៀមយួនឈ្នះទេសូមជ្រាបណា៎
លោកបានអំណាចតែខេមរា......ហិនហោចខ្លោចផ្សាគេមាក់ងាយ។
៦៩.ខ្មែរឈ្លោះកាប់ចាក់សម្លាប់ខ្មែរ.សៀមយួនកើនទ្វេខ្មែរអន្តរាយ
សៀមយួនត្រេកអរសែនរីករាយ......ឃើញខ្មែរស្លាប់ពាយជិតអស់ហើយ។
៧០.ខ្មែរប្រឹងសម្លាប់ជាតិសាសន៍ខ្មែរ..សាសន៍សៀមយួនគេមិនកន្តើយ
នាំគ្នាមកនៅដីខ្មែរវើយ.................រស់នៅព្រងើយជំនួសខ្មែរ។
៧១.ពលរដ្ឋសៀមមាន៦៥លាននាក់...ដែលជាគ្រោះថ្នាក់ដល់ជាតិខ្មែរ
យួនមាន៨៥លាននាក់ដែរ...............ហៀរចូលដីខ្មែរច្រើនគណនា។
៧២.បើចោរយួនស្លាប់ក្នុងដីខ្មែរ.....ដោយលួចប្លន់គេសម្លាប់វា
ពួកមន្ត្រីខ្មែរចេញបញ្ជា.............តាមចាប់ខ្មែរណាធ្វើឃាតយួន។
៧៣.បើយួនអប្រិយសម្លាប់ខ្មែរ........ឥតមានទោសទេត្រូវរួចខ្លួន
ដោយខ្មែរជំពាក់បំណុលយួន...........ធ្វើនេះខុសក្បួនច្បាប់តម្រា។
៧៤.សាសន៍យួនរស់នៅក្នុងដីខ្មែរ......រដ្ឋអំណាចខ្មែរចេញបញ្ជា
ត្រូវរក្សារសន្តិសុខយួនគ្រប់គ្នា........ឯរាស្ត្រខេមរាលោកជិះជាន់។
៧៥.ជាសិទ្ធិអស់លោកស្រឡាញ់យួន.តែលោកភ្លេចខ្លួនថាយួនគ្រាន់
គេលាបមុខលោកជល់ដូចមាន់........រឿងនេះពាក់ព័ន្ធខ្មែរាល់គ្នា
៧៦.យកសុភាសិតបុរាណខ្មែរ..........តែងពោលហូរហែប្រាប់តគ្នា
ជាពាក្យបុរាណល្អអស្ចារ្យ........ខាងក្រោមនេះណា៎មកវែកញែក។
៧៧.«ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើ.......ប្រែកនិងកាំ ឈើដែលបាក់បែក
យកធ្វើឱស សំបកស្លឹកមែក.........ដាក់ទុកដោយឡែកកើតដីជី»។
៧៨.សូមពលរដ្ឋខ្មែរពិចារណា..............កុំជឿខ្មាំងជាឌាកិនី
ញុះញង់ឱយខ្មែរបែកសាមគ្គី.........ឈ្លោះខាំវក់វីខ្មែរដូចគ្នា។
៧៩.ទោះខ្មែរខ្វាក់ខ្វិនឬគថ្លង់.....មិនត្រូវបោះបង់គេឡើយណា៎
ទោះបីវាគ្មិនឬអវិជ្ជា..................ជាខ្មែរដូចគ្នាកុំប្រលៃ។
៨០.អវិជ្ជាចេះធ្វើស្រែចំការ..............វាគ្មិនប្រាជ្ញាដឹកនាំបុរី
កើតមកជាមនុស្សក្នុងលោកកិយ.....មានសិទ្ធិសេរីភាពស្មើគ្នា។
៨១.ខ្លះចង់ធ្វើធំដឹងនាំខ្មែរ............ខ្លះចង់ធ្វើស្រែធ្វើចំការ
ខ្លះចង់លក់ដូរភក្សាហារ..............ឬសាស្ត្រាចារ្យខ្លះកវី។
៨២.ខ្លះទៀតជាងឆ្លាក់ជាងគំនូរ........ខ្លះធ្វើជាងទូតុកៅអី
ខ្លះអ្នកនេសាទចិញ្ចឹមត្រី..............គំនិត្យទីទៃមិនដូចគ្នា។
៨៣.ចំណែករឿងធ្វើនយោបាយ.........ខ្លះជួយឥតស្ដាយនូវថវិកា
ខ្លះទៀតឥតខ្វល់សោះឡើយណា៎.សិទ្ធិយើងស្មើគ្នាស្រេចអ្នកយក។
៨៤.កុំធ្វើដូចពួកខ្មែរក្រហម..............ពួកវាបង្ខំឱយខ្មែរយក
របបកុម្មុយនិសស្តប្រលៃលោក.........មិនព្រមវាឆ្កោកវ៉ៃពាធា។
៨៥.ដូចគ្នាបក្សសង្គមនិយម.........សម្ដេចបង្ខំខ្មែរគ្រប់គ្នា
ឱយគាំទ្របក្សស្ដេចជាបា..........មិនព្រមចោទថាពួកក្បត់ជាតិ។
៨៦.គេមិនស្រឡាញ់កុំបង្ខំ..........រំលោភសិទ្ធិខ្ញុំខ្មែរឯទៀត
កុំយល់ថាលោកប្រាជ្ញវ័យឆ្លាត.មានអ្នកផ្សងទៀតឆ្លាតដូចគ្នា។
៨៧.សូមមន្ត្រីខ្មែរមេត្តាផង..........ឈប់វាយសំពងខ្មែរដូចគ្នា
ឈ្លោះនឹងសំដីវ័យប្រាជ្ញា...........ទើបជាតិខេមរាអភិរូហ៍អើយ៕
តែងនូវឆ្នាំ២០០៣ដោយៈ ផាត់រឿន
-ដកស្រង់ពីសៀភៅៈ CAMBODGE du sourire à l'horreur de JEAN MORICE
.ព្រះបាទអង្គវត្តី(ANG VODEY)បានឡើងសោយរាជបន្តពីព្រះបាទអង្គដួង​ ហើយមាន
នាមងារថាៈ ព្រះបាទនរត្តម។
.ព្រះបាទអង្គវត្តីបានពឹងបារាំងសេសមកការពារកម្ពុជា ហើយបានចុះហត្ថលេខាជាមួយ
បារាំងនូវឆ្នាំ១៨៦៣។
.ថ្ងៃទី២៣មេសាឆ្នាំ១៩៤១ សម្ដេចនរត្តមសីហនុបានឡើងសោយរាជ ក្នុងជន្មាយុ
១៨ព្រះវស្សាដោយសារបារាំងជាអ្នកផ្កត់ផ្គង់។ រាជបល្ល័ង្កនេះត្រូវបានព្រះបាទ
ស៊ីសុវត្តិមនីរេត្រទេ។តែបារាំងបានបង្វែររាជនេះ ព្រោះវាស្អប់ព្រះបាទមនីរេតណាស់។
.ជាការពិតណាស់សម្ដេចសីហនុក្បត់ជាតិនៅពេលដែលព្រះអង្គអនុញ្ញាតិឱយ
កងទ័ពវៀតកុងតាំងមូលដ្ឋានក្នុងប្រទេសកម្ពុជា(វគ្គ២៨ទំព័រ៤៣១)។
.សម្ដេចសីហនុ បានអនុញ្ញាតិឱយទ័ពវៀតកុងតាំងមូលដ្ឋានក្នុងដីខ្មែរតាម
បណ្ដោយព្រំដែនខ្មែរលាវ-ខ្មែរវៀតណាមខាងត្បូង រហូតដល់ខេត្តតាកែវ
ជំរៅពី៣០ទៅ៥០គីល៉ូម៉ែត្រ ក្នុងទឹកដីខ្មែរហើយធ្វើផ្លូវលំហូជីមិញកាត់តាម
ខេត្តស្ទឹងត្រែងនិងរតនគីរី(វគ្គ១២ទំព័រ១៦៥)។
.សាពត៌មានប្រចាំខែ«សង្គម»បានធ្វើរបាយការសម្ងាត់ចុះថ្ងៃខែតុលាឆ្នាំ១៩៦៩មាន
វៀតកុងចំនួន៣ម៉ឺនប្រាំពាន់នាក់ លាក់ខ្លួននៅក្នុងប្រទេសខ្មែរ(វគ្គ១២ទំព័រ១៧៥)។
.នៅពេលជួបសន្ទនារវាងលោកម៉ៅសេទុងនិងព្រះបាទនរត្តមសីហនុ លោក
ម៉ៅសេទុងបាននិយាយបញ្ជោសីហនុថាៈ បើសិនព្រះអង្គជាសាសន៍ចិន ទ្រង់នឹងបាន
សោយរាជនៅប្រទេសចិនហើយ(វគ្គទី១៣ទំព័រ១៨២)។
.ថ្ងៃ៦មករាឆ្នាំ១៩៧០ សម្ដេចយាងទៅកាន់ប្រទេសបារាំង ដើម្បីព្យាបាលរោគ
ធាត់ហើយព្រះអង្គហាមមិនឱយមន្ត្រីណាជូនដំណើរព្រះអង្គទេ(វគ្គ១៣ទំព័រ១៨៥)។
.ចុងខែមករាឆ្នាំ១៩៧០យន្តហោះដឹកទំនិញជាតិលីបង់(LIBAN)បានចុះចតនៅវាល
យន្តហោះពោចិនតុង។នៅក្នុងនោះមានមាសប្រហែល៥០០គីល៉ូក្រាម ព្រមទាំង
ក្រដាស់ប្រាក់ខ្មែរមួយចំនួនធំនិងថ្នាំពេទ្យជាច្រើនតោន។ ហើយសម្ដេចសីហនុបាន
ទេលេក្រាមពីប្រទេសបារាំង ឱយរដ្ឋាភិបាលខ្មែរប្រគល់ទំនិញទាំងនោះទៅឱយពួក
វៀតកុង(វគ្គ១៤ទំព័រ១៨៨)។
.ថ្ងៃ៨មិនាឆ្នាំ១៩៧០ជន្លោះរវាងប្រជាពលរដ្ឋខ្មែរនៅខេត្តស្វាយរៀងនិងពួកវៀតកុង។
.ថ្ងៃ១១មិនាឆ្នាំ១៩៧០ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃរួមនិងសិស្សានុសិស្ស
បានហែប្រឆាំងដេញវៀតកុងឱយចេញពីទឹកដីកម្ពុជា ហើយបានវ៉ៃកំទេចស្ថានទូត
យួនខាងជើងនិងវៀតកុង(វគ្គ១៤ទំព័រ១៨៩)។
.ថ្ងៃ១៤មិនាឆ្នាំ១៩៧០ រដ្ឋាភិបាលខ្មែរបានចាត់តាំងសម្ដេចនរត្តមកន្តុល
និងលោកយ៉ែមសំបូរឱយទៅគាល់សម្ដេចសីហនុតែទ្រង់បដិសេធមិនព្រមទទួល
មន្ត្រីទាំងពីររូប(វគ្គ១៤ទំព័រ១៩៦)។
.ថ្ងៃ១៨មិនាឆ្នាំ១៩៧០ រដ្ឋាភិបាលបានទម្លាក់សម្ដេចសីហនុពីដំណែងប្រមុខរដ្ឋខ្មែរ។
.ថ្ងៃ២៩មេសាឆ្នាំ១៩៧០ កងទ័ពអាមេរិកាំងនិងកងទ័ពយួនខាងត្បូងបានបើកសហ
ប្រតិបត្តិការវ៉ៃវៀតកុងក្នុងទឹកដីខ្មែរ បណ្ដាលឱយវៀតកុងស្លាប់៧៤២នាក់
ចាប់បានជាឈ្លើយសឹក១១៨នាក់។រឹបអូសយកបានអាវុធធុនស្រាលចំនួន៤០០០ដើម
និងអាវុធធុនធ្ងន់១៧៥ដើម ហើយយកបានរថយន្តដឹកជញ្ជូន៦៤គ្រឿងព្រមទាំង
គ្រាប់រំសេវប្រហែល៣០០តោន(វគ្គ១៦ទំព័រ២៣០)។
.ថ្ងៃ១៥ខែឧសភាឆ្នាំ១៩៧០ កងទ័ពអាមេរិកាំងនិងកងទ័ពយួនខាងត្បូងបើក
សហប្រតិបត្តិការសឹកក្នុងទឹកដីខ្មែរតាមជាយដែន បានសម្លាប់កងទ័ព
វៀតកុងចំនួន៥ពាន់នាក់ហើយចាប់ជាឈ្លើយសឹកចំនួន១៣០០នាក់និងរឹបអូស
យកបានអាវុធធុនស្រាលចំនួន៧ពាន់ដើម អាវុធធុនធ្ងន់១ពាន់ដើម គ្រាប់រំសេវ
ចំនួន៨លានគ្រាប់ គ្រាប់បែកដៃ១១០០០គ្រាប់ គ្រាប់ផ្លោងគ្រប់ធុនចំនួន
២៦៥០០គ្រាប់ រថយន្តគ្រប់ធុនចំនួន១៧១គ្រឿង អង្ករ៦ពាន់តោន ហើយ
រកឃើញជំរកក្នុងដីចំនួន៣ពាន់កន្លែង។ ឯកងទ័ពខ្មែររកឃើញគ្រាប់រំសេវ
ចំនួន១០០តោននៅក្នុងខេត្តតាកែវ(វគ្គ១៦ទំព័រ២៣០និង២៣១)។
.សម្ដេចមានបន្ទូលថាៈ ចិនទទួលរ៉ាប់រងទាំងស្រុងក្នុងការចំណាយសម្រាប់
គ្រួសាររបស់ព្រះអង្គនិងខ្មែរទាំង១០០នាក់ដែលហែហមព្រះអង្គ ព្រមទាំង
ចំណាយកិច្ចការទូតទាំងអស់ក្នុងពិភពលោក(វគ្គ១៩ទំព័រ២៦៥)។
.ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៥ សម្ដេចសីហនុយាងទៅនូយ៉ក(NEWYORK)
ចូលប្រជុំនៅអង្ការសហប្រជាជាតិ(វគ្គ២៦ទំព័រ៣៩៩)។
.ខែមិនាឆ្នាំ១៩៧៦ សីហនុឡើងជាប្រមុខរដ្ឋខ្មែរដោយមានប៉ែននុតជា
អ្នកដឹកនាំរដ្ឋាភិបាល។ សីហនុបានលាដំណែងប្រមុខរដ្ឋនៅថ្ងៃទី២មេសា
ឆ្នាំ១៩៧៦ ហើយ៤ថ្ងៃក្រោយមកប៉ែននុតក៏បានលាដំណែងដែរ។ខៀវសំផន
បានឡើងជំនួសសម្ដេចឪ ឯប៉ុលពតទទួលដំណែងដឹកនាំរដ្ឋាភិបាលខ្មែរ
រហូតយួនលេបដីខ្មែរ ថ្ងៃ៧មករាឆ្នាំ១៩៧៩៕
-ដកស្រង់ពីសៀភៅៈ LE MUR DE BAMBOU par ESMERALDA Luciolli
.ថ្ងៃ៣១ធ្នូឆ្នាំ១៩៧៧ ខៀវសំផនបានប្រកាសថា កងទ័ពវៀតណាមបាន
ឈ្លានពានទឹកដីកម្ពុជាហើយកងទ័ពនេះបានដកថយទៅវិញនៅថ្ងៃទី
៥មករាឆ្នាំ១៩៧៨ព្រមទាំងកៀរប្រជាពលរដ្ឋខ្មែរចំនួន៣០មឺុននាក់ទៅជា
មួយផង(វគ្គ១ទំព័រ៣៣)។
.ថ្ងៃទី៣ធ្នូឆ្នាំ១៩៧៨ វិទ្យុហាណូយបានប្រកាសចង្កើត«រណសិស្សរួប
រួមស្រោចស្រង់ជាតិកម្ពុជា»(វគ្គ១ទំព័រ៣៣)។
.ថ្ងៃ២៥ធ្នូឆ្នាំ១៩៧៨កងទ័ពវៀតណាមចំនួន១៧មឺុននាក់ បានឈ្លានពាន
កម្ពុជាហើយចូលដល់ភ្នំពេញថ្ងៃទី៧មករាឆ្នាំ១៩៧៩ បានលើកហេងសំរិន
ជាប្រមុខរដ្ឋខ្មែរ(វគ្គ១ទំព័រ៣៣)។
.ឆ្នាំ១៩៨៤ យួនហាណូយបានរៀបចំប្លង់ K5 តាមបណ្ដោយព្រំដែន
ខ្មែរ-ថៃ ប្រវែង៨០០រយគីល៉ូម៉ែត្រ(វគ្គ៤ទំព័រ១០៧)។
.ឆ្នាំ១៩៨៤-១៩៨៥ កងទ័ពវៀតណាមវ៉ៃកំទេចមូលដ្ឋានរណសិរ្សតាម
បណ្ដោយព្រំដែនថៃហើយចាប់អនុវត្តប្លង់ K5 ដោយកែនប្រជាពលរដ្ឋ
ខ្មែរទាំងស្រីប្រុសអាយុពី១៧ឆ្នាំដល់៤៥ឆ្នាំ ជាង១លាននាក់។មកជីកដីលើក
ថ្នល់ធ្វើជញ្ជាំងខ្សែការពារកុំឱយកងទ័ពរណសិរ្សរំដោះជាតិខ្មែរចូលលុក
លុយក្នុងប្រទេសកម្ពុជាដែលបណ្ដាលឱយ ប្រជាពលរដ្ឋខ្មែរស្លាប់
ដោយជម្ងឺគ្រុនចាញ់អស់ប្រហែល៥ម៉ឺននាក់ហើយមិនរាប់បញ្ចូលអ្នកត្រូវ
របួលស្លាប់និងអ្នកពិការដោយគ្រាប់មីនជាច្រើនម៉ឺននាក់ទៀត(វគ្គ៤ទំព័រ១២៨)៕