vendredi 27 mars 2009

សាវតាវិនិច្ឆ័យ

១.ខ្មែរទិតៀនស្ដេច.....ត្រូវវ៉ៃកំទេច...........ជាន់លិចក្នុងដី
មាន.សៅង៉ុយ.ព្រាបអិន....វាគ្មិនឈ្លាសវៃ.....ត្រូវស្ដេចប្រលៃ
.......................ឥតក្ដីមេត្តា។
២.លោកសឺនង៉ុកថាញ់......សីហខឹងខ្នាញ់.......ឱយបាញ់ពាធា
ឃើញរាស្ត្រស្រឡាញ់.......ង៉ុកថាញ់ច្រើនគ្នា....ស្ដេចនេះនិន្ទា
.......................ឈ្នានីសគាត់ទៅ។
៣.ជនដែលរាស្ត្រខ្មែរ......គាំទ្រច្រើនទ្វេ.........បែរជាអាស្រូវ
ជាប់ទោសចោទក្បត់......ភ័យរត់ចែកផ្លូវ..នាំទុក្ខហ្មងសៅ
.......................ពួននៅក្នុងព្រៃ។
៤.ដៀលរាស្ត្រក្បត់ជាតិ...ដល់ទ្រង់លួចឆ្លៀត..ជួយវៀតណាមវ៉ី
អ្នកណាក្បត់ជាតិ!!!......សូមញាតិវិនិច្ឆ័យ.........យួនលេបបុរី
.......................ស្នាដៃស្ដេចឪ។
៥.យួនវេពូនពាក់...........ជាង៦ម៉ឺននាក់.....បានលាក់ខ្លួននៅ
ក្នុងរូងមូលដ្ឋាន..........គ្រប់ឋានព្រៃជ្រៅ....ជ្រាបទេញាតិផៅ
.......................ស្ដេចឪជួយគេ។
៦.ផ្លូវលំហូជីមិញ.........ចល័តចូលចេញ.......កាត់ពេញដីខ្មែរ
ដឹកស្បៀងដឹកគ្រាប់........ដឹកទ័ពយួនវេ.....ស្ដេចទ្រុស្តជាតិទេ?
.......................សូមខ្មែរគិតណា!។
៧.ស្ដេចអួតអព្យាក្រឹត.....តែទ្រង់ជិតស្និត....យកមិត្តស្ងួនភ្ងា
ជាមួយយួនវេ.............កូរេ.ចិនណា៎.........ហើយក្សត្រវាចា
.......................អត្តាធ្វើត្រូវ។
៨.ដៀលខ្មែរខៀវក្រហម..មិនព្រមចុះញ៉ម....ប្រាណទ្រោមអាស្រូវ
ជាប់ទោសក្បត់ជាតិ.......ធ្វើឃាតឥល៉ូវ......អ្នកនៅទាស់ផ្លូវ
.......................ត្រូវឪប្រលៃ។
៩.ស្ដេចជាមេបា..........ដឹកនាំ«កម្ពុជា.......ប្រជាធិបតេយ្យ»
បក្សស្ដេចបានឈ្នះ......ព្រលះអស់ដៃ.....ឱយរាស្ត្រខ្មែរក្ស័យ
......................គ្មានក្ដីមេត្តា។
១០.ខ្មែរ២លាននាក់......បានចូលមរណៈ......បក្សក្សត្រប្រហារ
ស្ដេចថាឥតខុស.........គ្មានទោសទេណា៎.....ទុកឱយតុលាការ
.....................សាវតាវិនិច្ឆ័យ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire