samedi 28 mars 2009

ពឹងយួន

១.ឪជាគំរូ..........ស្មោះស្ម័គ្រគិតគូរ.......ទាំងគូស្រករ
ជួយយួនសត្រូវ.......ដូចផៅញាតិល្អ......ដល់យួនឈ្នះក៏
..................ឱយក្ដរតែម្ដង។
២.ប៉ុលពតបក្សពួក...ស្ដាប់ងៀងអាយគួក......ជាពួកប៉ុនប៉ង
លេបយកបុរី.........ទឹកដីខ្មែរផង...........បានដូចបំណង
..................គ្រប់គ្រងខ្មែរហើយ។
៣.ហ៊ុនសែនជាស៊ឹម...នាំគ្នាញញឹម........ក្រោមនឹមយួនអើយ
ព្រួតធ្វើបាបខ្មែរ.....វ៉ៃជេរដូចឈ្លើយ.....អញស្ដាប់យួនវើយ
..................ខ្លួនអើយថ្កើងថ្កាន។
៤.សូម្បីស្ដេចសង្ឃ..មិនស្ដាប់ពុទ្ធអង្គ..ភ្លេចស្បង់លើប្រាណ
ស្ដាប់ឧបជ្ឈាយួន...ឱយខ្លួនថ្កើងថ្កាន..សង្ឃបែកកម្មដ្ឋាន
..................គិតប្រាណចាកធម៌។
៥.ស្ដេចនឹងមន្ត្រី....រាស្ត្រសាមញ្ញក្ដី..........បេត្តីខ្វាករ
ចង់ថ្កើងអត្តៈ.......ទិញស័ក្ដិគាំទ្រ............អួតថាយួនល្អ
..................បន្តគ្នាទៀត។
៦.បើគ្មានជាតិគេ....ត្រួតត្រាខ្មែរទេ.......ស្ដេចខ្មែរខ្មីឃ្មាត
ខាំទាស់ទែងគ្នា......ពាធាឧត្បាត.....នេះស្ដេចចោលម្សៀត
..................មាយាទល្ងង់ខ្លៅ។
៧.ខ្មែរឃើញសាសន៍គេ...ឈ្លាសវៃល្អទ្វេ...ពឹងគេទៀតទៅ
ទោះយួនទុរយស........ធ្វើខុសអាស្រូវ.......ខ្មែរឃើញគេត្រូវ
......................តាមផ្លូវមាត្រា។
៨.សាវតាចារចែង.........ស្ដេចច្បាំងប្រជែង...សាសន៍ឯងញឹករ៉ា
ដោយស្ដេចមន្ត្រី.......រាស្ត្រក្ដីគ្រប់គ្នា...ពឹងសៀមយួនជា
......................មិត្តភ្ងាកល្យាណ។
៩.ខ្មែរច្រើន ល្ងង់ខ្លៅ..សំដីឡាចៅ.......អាស្រូវសាមាន្យ
មិនបានរៀនសូត្រ.......គិតស្រូតថ្កើងថ្កាន..សូកប៉ាន់ជាយាន
.......................ប្រាណបានឧត្តម។
១០.ទោះជាតិអស់ដី.......ទាំងស្ដេចកុង្សី......មន្ត្រីសង្ឃធំ
គិតតែអាត្មា.............ដុល្លា ទ្រនំ........ខ្លាចអ៊ុងយួនធំ
......................រំលំខ្លួនចោល៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire