samedi 28 mars 2009

សីហជាមេ

១.ក្រោយពីដាក់រាជ្យ.......ស្ដេចក្ដោបអំណាច.......កោងកាចអប្ររិយ
ជនទិតៀនស្ដេច...........ត្រូវក្ដិចចេញវ៉ី................នេះជាស្នាដៃ
.........................ស្ដេចសីហជាមេ!។
២.ស្ដេចជាមេបា...........ដឹកនាំកម្ពុជា.................ដូចមារដឹងទេ!
ដៀលខ្មែរខៀវក្រហម.....ឱយញ៉មក្សត្រដែរ..............បើមិនព្រមទេ
........................ឱយគេប្រលៃ។
៣.ពួកខ្មែរសេរី............សីហស្អប់ក្រៃ............គ្មានអ្វីប្រៀបណា
សូម្បីគេស្លាប់............ចុកចាប់ខ្លោចផ្សា.......ស្ដេចជេរដៀលថា
........................ពួកអាក្បត់ជាតិ។
៤.ផ្លូវលំហូជីមិញ.........ប្រើដឹកទំនិញ.............ចូលចេញព្រោងព្រាត
ជញ្ជូនអាវុធ..............យុទ្ធភណ្ឌច្រើនទៀត....រួចហើយយួនឆ្លៀត
.......................ពិឃាតរាស្ត្រខ្មែរ។
៥.ទ័ពយួនពូនពាក់.........ជាង៦ម៉ឺននាក់................ពួនលាក់ខ្លួនគេ
ហើយតាំងមូលដ្ឋាន........គ្រប់ឋានទេសខ្មែរ.......ដោយសារស្ដេចខ្មែរ
.......................ស៊ីញេនោះអី!។
៦.សីហយល់ព្រម..........នឹងខ្មែរក្រហម..................រួបរួមព្រួតដៃ
សាមគ្គីតតាំង............ប្រឆាំងឈ្លោះវ៉ៃ..........ដល់បានជោគជ័យ
.......................ប្រលៃរាស្ត្រខ្មែរ។
៧.ខ្មែរស្លាប់ពូនពាក់.....ទុកជាមោឃៈ!!...........គ្មានអ្នកខុសទេ!
បក្សស្ដេចខ្មីឃ្មាត......ពិឃាតរាស្ត្រខ្មែរ................សីហជាមេ
.......................ជ្រាបទេខេមរា។
៨.ខ្មែរស្លាប់ច្រើនហើយ...សីហបានឆ្លើយ............ព្រងើយឡើងថា
«ពួកអាក្បត់ជាតិ!».........ចោលម្សៀតអស្ចារ្យ.......ចិត្តជាយក្សា
.......................កាចសាហាវក្រៃ។
៩.សីហទ្រុស្តពិត.........មិនស្ដាយជីវិត.............គ្មានចិត្តប្រណី
ខ្មែរស្លាប់ទៅហើយ.....ស្ដេចអើយជេរស្ដី......ដៀលខ្មោចធ្វើអ្វី
......................ព្រៃផ្សៃអស្ចារ្យ។
១០.សីហទ្រុស្តជាតិ.......ដោយទ្រង់លួចឆ្លៀត...ជួយវៀតណាមណា៎
វៀតកុងវៀតមិញ........នៅពេញខេមរា........ដោយសារក្សត្រា
.......................ជួយណា៎ពួកគេ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire