samedi 28 mars 2009

ឃាតករជាវរៈជន!

១.ណាប៉ូលេអុង.........ស្តាលីន-សេទុង...........ចារក្នុងសាវតា
ជាវរៈជន...............មានមន្តចេស្ដា.........ហើយបានបញ្ជា
.....................ឱយពាធាមនុស្ស។
២.ហ៊ីត្លែរ៍-ប៉ុលពត......អ្នកកាច់ចង្កូត........ដកហូតយកទោស
ស្លាប់អស់ច្រើនលាន.....បំពានសិទ្ធមនុស្ស.......ជនគ្មានកំហុស
.....................ចោទទោសប្រលៃ។
៣.សីហជាបា...........ដឹកនាំ«កម្ពុជា..........ប្រជាធិបេតយ្យ»
មានខៀវសំផន.........ប៊ុនគនទៀតវ៉ី............ប៉ុលពតអប្រិយ
.....................ឪសីហនុ។
៤.លោកមានស័ក្ដិយស..ហើយបានសាបព្រោះ......នូវគ្រោះពហុ
ឈាមខ្មែរបានហូរ.......ហូរដូចសិន្ទុ...........សាសន៍ខ្មែរពាយុ
.....................ហនុអ្នកសាង។
៥.កម្ពុជាហិនហោច...ក្លាយជាព្រៃខ្មោច..អសោចជ្រោងច្រាង
ទីក្រុងគ្មានមនុស្ស....ស្មៅដុះពេញប្រាង្គណ៍..ស្នាដៃស្ដេចសាង
....................អ៊ុងប៉ាងយួនឈ្នះ។
៦.ស្ដេចបានធ្វើខុស...បែរគ្មានកំហុស............មានយសត្រចះ
ក្លាយជាវរៈក្សត្រ.....អាត់តែបញ្ច្រាស់......អួតស្នេហ៍ជាតិណាស់
...................កម្មក្រាស់រាស្ត្រខ្មែរ។
៧.ឪជាគំរូ..........ធ្វើខុសស៊ូទ្រូ..............ទាំងគូដៃស្នេហ៍
ឪជួយសត្រូវ.........ឪហៅយួនវេ..........ឱយសម្លាប់ខ្មែរ
..................កូនដែរធ្វើតាម។
៨.កូនប្រព្រឹត្តខុស...បង្ករទុក្ខទោស..ឱយគ្រោះស្លាកស្នាម
ព្រោះឪត្រាស់ផ្លូវ...កូនចៅដើរតាម..........ឱយរាស្ត្ររហាម
.................វៀតណាមជោគជ័យ។
៩.សីហធ្វើខុស.....អួតគ្មានកំហុស......គ្មានគ្រោះទោសពៃរ៍
សីហមុខក្រាស់......ឥតខ្មាសក្មេងវ័យ..........អួតទាល់អស់ដី
.................អួតអី!ខ្មាសគេ។
១០.ស្ដេចមានបាបកម្ម..រស់បានរយឆ្នាំ.......រងចាំរាស្ត្រខ្មែរ
សរសេរជេរដៀល......ស្ដេចពាលអាវ៉ាសែ...សមមុខស្ដេចទេ
..................ញាតិជេរដៀលត្មេះ៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire