lundi 4 mai 2009

ខ្មែរតូចធំត្រូវតែដូរ

០១.ផឹកស្រាស្រវឹងខឹងឈ្លោះវ៉ៃ......ជាមួយមិត្តថ្លៃឬភរិយា
ជួនកាលកាប់ចាក់បាញ់ប្រហារ..........នេះហើយសុរាអ្នកដឹងទេ។
០២.រឿងតូចតាចហ៊ានសម្លាប់គ្នា..ដល់បរទេសវាយកដីខ្មែរ
ឥតហ៊ានហើបមាត់ប្រឆាំងទេ......ឱ!ខ្មែរអឺយខ្មែរ!ម្ដេចដូច្នេះ។
០៣.រឿងតូចតាចបង្ករឱយធំ..........ទាស់ចងគំនំចង់សំលេះ
ឈ្លោះទាស់គ្នាឯងក៏ឆាប់ម៉្លេះ......រួចអួតឆ្លាតចេះឥតបើសំ។
០៤.ដល់មន្ត្រីខ្មែរស៊ីលុយជាតិ...នាំគ្នាខ្មីឃ្មាតឱនប្រណម្យ
បោះឆ្នោតឱយគេបានឡើងធំ......នេះការអបរុំខ្មែរគ្រប់គ្នា!។
០៥.មន្ត្រីជិះជាន់យកដីរាស្ត្រ...មានអ្នកណា៎ខ្លះហ៊ានតវ៉ា
ខ្លាចគេឱយរួញគ្រប់អាត្មា......ទោះស្រវឹងស្រាមិនហ៊ានទេ។
០៦.ខ្លះស្រវឹងវ៉ៃប្រពន្ធកូន..បោកចានឆ្នាំងខ្លួនខ្ទេចខ្ទីដែរ
នេះជាទម្លាប់របស់ខ្មែរ!...............អ្នកត្រូវតែកែកុំមានះ។
០៧.មន្ត្រីពុករលួយរឹបអូសដី....ពីរាស្ត្រក្រក្រីច្រើនស្អេកស្កាស់
រាស្ត្រខ្មែរបៀមទុក្ខចុកចាប់ណាស់..ឥតហ៊ានបម្រាស់ប្ដឹងទាមទារ។
០៨.ខ្លះទៀតអួតខ្លួនពូជខ្មែរសុទ្ធ..ហ៊ានបាញ់តយុទ្ធមិត្តស្ងួនភ្ងា
ដល់មន្ត្រីជិះជាន់ប្រជា.................ជនអួតឥតវាចាអ្វីសោះ។
០៩.ប្រជារាស្ត្ររើសលោកធ្វើធំ.....បានឡើងទ្រនំឧត្តមខ្ពស់
មានអំណាចភ្លេចសន្យាអស់.....អ្នកអឺយមើលចុះ!មន្ត្រីខ្មែរ។
១០.រាស្ត្រស្គាល់មន្ត្រីស៊ីលុយជាតិ..អ្នកឈប់ខ្មីឃ្មាតគាំទ្រគេ
ត្រូវរើសជនថ្មីដែលគ្នាន់គ្នេរ......ជួយគិតគូរខ្មែររាស្ត្រក្រីក្រ។
១១.អ្នកត្រូវតែកែនូវល្បិចស្នៀត..ឈប់គាំទ្រទៀតជនមិនល្អ
ប្រជាធិបតេយ្យជាផ្លូវល្អ........រកជនស្មោះសរបំរើរាស្ត្រ។
១២.ឈប់សម្លាប់ជាតិសាសន៍ខ្មែរឯង.ឈប់ច្បាំងទាស់ទែងខ្មែរក្មេងចាស់
លះបង់វារុណីរឹតល្អណាស់...............យកជ័យជំនះភពពាលា។
១៣.មន្ត្រីមានទ្រព្យធនស្ដុកស្ដម្ភ..ប្រឹងគេងបន្លំព្រោះដុល្លា
ទោះបីពលរដ្ឋជាតិខេមរា....ទុរ្ភឹក្សខ្លោចផ្សាលោកឥតខ្វល់។
១៤.ខ្មែរចាំទេ!បន្ទាយលង្វែក......រលាយបាក់បែកឆេះគ្មានសល់
ដោយសារអ្វី?សូមខ្មែរឈប់ឆ្ងល់..ប្រាក់ដួង!ត្រូវយល់ខ្មែរគ្រប់គ្នា។
១៥.សម័យលង្វែកគឺប្រាក់ដួង...បច្ចុប្បន្នគេលួងខ្មែរគ្រប់គ្នា
លក់ដីព្រៃឈើយកដុល្លា........អនាគតកម្ពុជាក្លាយជាអ្វី?។
១៦.ឥណ្ឌូចិន!ចូរចាំឱយជាក់.........មានយួនជាអ្នកត្រួតបុរី
កម្ពុជាជាឥណ្ឌូចិនថ្មី......សូមខ្មែរប្រុសស្រីគិតប្រមាណ។
១៧.នៅកម្ពុជាកូនចៅយួនចិន..ច្រើនជាវាគ្មិនគិតខាងបាន
ឃើញតែដុល្លាជាធនធាន......ជាតិសាសន៍គេគ្មានគិតគូរទេ។
១៨.អ្នកដឹកនាំខ្មែរស្ទើរទាំងអស់.បានធំមានយសភ្លេចសាសន៍ខ្មែរ
យកប្ដីប្រពន្ធជាតិសាសន៍គេ.......រួចហើយខំទ្វេស៊ីញេញាប់ដៃ។
១៩.ជានជាតិចិនឃើញតែដុល្លា...រីសាសន៍យួនណា៎ឃើញទឹកដី
ឯខ្មែរអួតស្នេហ៍ជាតិបុរី......ខឹងឈ្លោះប្រលៃខ្មែរគ្នាឯង។
២០.អស់មន្ត្រីខ្មែរខ្លាចចិនយួន.ដល់រាស្ត្រសាសន៍ខ្លួនគាត់ជំទែង
ចាប់វ៉ៃទាត់ធាក់ឱយវង្វែង..........ឥតមានគិតក្រែងសិទ្ធប្រជា។
២១.មើ!កម្ពុជាលើ កម្ពុជាក្រោម..សាសន៍ខ្មែរទ្រុឌទ្រោមរស់វេទនា
ខ្មែរណា៎ហើបមាត់ក្ស័យជីវា.....បាត់ជាតិភាសាអក្សរសាស្ត្រ។
២២.ខ្មែរមួយពឹងយួនមួយពឹងសៀម..បង្ករសង្គ្រាមខ្មែរព្រាត់ប្រាស់
ច្បាំងដណ្ដើមរាជ្យថ្វាយអង្គម្ចាស់..ខ្មែរស្លាប់ច្រើនណាស់ក្នុងសាវតា។
២៣.បង្គោលព្រំដែនខ្មែរយួនសៀម..ត្រូវខ្មាំងឧទ្ទាមខិតសីមា
យកដីខ្មែរអស់ច្រើនហើយណា៎....មន្ត្រីរាជការខ្មែរស្ងៀមឈឹង។
២៤.មន្ត្រីឱយដីខ្មែរទៅយួន...សងគុណគេស្ងួនពៅព្រលឹង
ព្រោះអីខ្មែរបានទៅសុំពឹង....ឱយយួនជួយប្រឹងដេញប៉ុលពត។
២៥.ប៉ុលពត-សារីជាសាសន៍យួន..មកបង្កប់ខ្លួនបោកបញ្ចោត
បង្កើតកុម្មុយនិស្តដកពិសោធ..សម្លាប់ដកហូតខ្មែរច្រើនណាស់។
២៦.ជួនមុំ-ជួនជឿន-ជួនប្រសិទ្ធ..ជាសាសន៍យួនពិតឥតក្រឡាស់
ឯខៀវសំផនរឹតតែច្បាស់......មិនមែនជាសាសន៍ខ្មែរឡើយណា។
២៧.ពួកនេះរៀនក្បួនយួនចងក្រង..ពេលបានគ្រប់គ្រងរដ្ឋកម្ពុជា
ត្រូវតែប្រលៃខ្មែរគ្រប់គ្នា..............រួចហើយយួនវាមករំដោះ។
២៨.«ចង់ឱយឈើងាប់ត្រូវតែជីក........ឫសកែវដុះរីករាលដាលនោះ
ទើបដើមស្លឹកមែកស្វិតងាប់អស់»..ខ្មែរចេះក្បួននោះចាប់អនុវត្តិន៍។
២៩.«ទុកមិនចំណេញដកចេញមិនខាត»....គឺពួកដាច់ខាតប្រើគ្រប់មាត់
សម្បីទារកគេធាក់ទាត់...........ចាប់បោកក្រវាត់ចូលរណ្ដៅ។
៣០.នេះហើយពួកក្រហមយង់ឃ្នង..បានឈ្នះគ្រប់គ្រងបែរល្ងង់ខ្លៅ
ខ្មែរល្អខ្មែរជាត្រូវហ្មងសៅ...ស្លាប់យ៉ាងអាស្រូវសែនព្រៃផ្សៃ។
៣១.ខ្មែររៀនទ្រឹស្ដីពួកបរទេស..ចេះហើយសំឡេះរាស្ត្រប្រុសស្រី
បព្វជិតបណ្ឌិតព្រឹទ្ធសភាកុង្សី.........ត្រូវគេប្រលៃគ្មានសល់ទេ។
៣២.រដ្ឋមន្ត្រីវាគ្មិននិស្សិត...វិជ្ជបណ្ឌិតសភាខ្មែរ
សុទ្ធជាឫសកែវព្រលឹងខ្មែរ...គេសម្លាប់ដែរទាំងគ្រួសារ។
៣៣.មិនឱយកូនខ្មែររៀនអក្សរ..ដែលជាសសរជាតិខេមរា
ខ្មែរក្រហមស្ដាប់យួនឧបជ្ឈា..ងាយស្រួលយួនវាយកទឹកដី។
៣៤.បើគ្មានអ្នកចេះចាំភូមិសាស្ត្រ..ដីខ្មែរក្រឡាស់ដីយួនថ្មី
ប្រវត្តិសាស្ត្រឈ្មោះភូមិបុរី....ត្រូវយួនអប្រិយកែទៀតណា៎។
៣៥.សាសន៍យួនដែលរស់ក្នុងដីខ្មែរ..គេថាខ្មែរទេយកដីវា
ខ្មែរជ្រាបឱយច្បាស់គ្រប់ៗគ្នា...កុំឱយកម្ពុជាបាត់បង់អើយ។
៣៦.ដីកម្ពុជាក្រោមយួនយកអស់..ខ្មែរក្រោមទ្រាំរស់ទុក្ខឥតស្បើយ
និយាយប៉ៃឡាំមិនច្បាស់ឡើយ.........ជាតិសាសន៍ខ្មែរអឺយក៏បាត់បង់។
៣៧.សូមមន្ត្រីខ្មែរភ្ញាក់ខ្លួនឡើង..ជួយលើកតម្កើងហើយស្រោចស្រង់
ថែទាំខេមរាឱយគង់វង់........................កុំឱយលិចលង់ដីកម្ពុជា។
៣៨.យករបបរាជាធិបតេយ្យ......មាគ៌ាល្អក្រៃមកប្រើការ
រាស្ត្ររើសបេក្ខជនឱយធ្វើការ...ដឹកនាំខេមរារកជោគជ័យ។
៣៩.ធ្វើការមិនកើតឈប់បោះឱយ..រើសយកជនក្រោយដែលឈ្លាសវៃ
នេះជាមាគ៌ាល្អប្រពៃ............សូមខ្មែរប្រុសស្រីចាំឱយច្បាស់។
៤០.សូមមេត្តាឈប់សម្លាប់ខ្មែរ...ត្រូវគិតរិះរេទាំងក្មេងចាស់
យកផ្លូវកណ្ដាលប្រើល្អណាស់..ដំបូន្មានម្ចាស់ព្រះពុទ្ធដិកា។
៤១.យួនយកដីហើយមន្ត្រីខ្មែរ....មានខន្តីទ្វេគ្រប់អាត្មា
សាសន៍ខ្មែរឯងលោកប្រើហិង្សា..សម្លាប់ប្រហារវ៉ៃជាន់ក។
៤២.បច្ចុប្បន្នរាស្ត្រខ្មែរស្រែចំការ..ចង់បានដុល្លាខ្លួនទ័លក្រ
លក់អស់ដីស្រែកេរ្តិ៍អាករ...........យកទិញឧបករណ៍ទាន់សម័យ។
៤៣.ចង់បានដុល្លាដេកនៅស្ងៀម..ឥតខំព្យាយាមគ្រប់វិស័យ
ចង់បានដុល្លាត្រូវរពឹសដៃ...........ដាំស្រូវជីស្ពៃខំឧស្សាហ៍។
៤៤.ជីកអណ្ដូងគ្រប់ចំការស្រែ.....មានទឹកប្រើខែប្រាំងវស្សា
បានស្រោចដំណាំផ្ដល់ផ្លែផ្កា..ផ្គត់ផ្គង់គ្រួសារជាហូរហែ។
៤៥.អ្នកតូចអ្នកធំត្រូវតែដូរ..កុំនៅដេកថ្ងូរត្រូវគ្នាន់គ្នេរ
ធ្វើការបានមាសប្រាក់ដឹងទេ.....កុំដេកមើលគេត្រូវព្យាយាម។
៤៦.វាគ្មិនមូលធនកសិករ........លះបង់អធិករណ៍និងសង្គ្រាម
ឈប់ជឿបរទេសខ្មាំងឧទ្ទាម..សម្លាប់ហុតឈាមខ្មែរប្រុសស្រី។
៤៧.ច្បាំងនឹងអាវុធជាតិវេទនា...ច្បាំងយូរកម្ពុជាបាត់ទឹកដី
ច្បាំងនឹងគំនិត្យប្រាជ្ញសម្ដី.....ទើបជាតិបុរីអភិរូហ៍អើយ៕
តែងនូវឆ្នាំ២០០៥

samedi 2 mai 2009

បើកភ្នែក

០១.ទឹកដីចំប៉ា......សល់តែសាវតា.........ចែងចារទុកនៅ
បាត់ពីភូមិសាស្ត្រ.....ជាតិសាសន៍អាស្រូវ...យួនលេបហើយពៅ
..................សល់នៅទុក្ខធំ។
០២.ក្រោយមករយឆ្នាំ...យួនូបនិយកម្ម.....ដីកម្ពុជាក្រោម
បានសម្រេចហើយ.....ខ្មែរអើយទ្រុឌទ្រោម..ទ្រាំរស់នៅក្រោម
..................ចង្កូមវៀតណាម។
០៣.ឥល៉ូវកម្ពុជា.....ត្រូវយួននាំគ្នា.......ច្រូតចៀរយកតាម
ព្រំដែនសីមា.........កម្ពុជាវៀតណាម......ជាតិខ្មែររហាម
..................ដូចចាមទៀតហើយ។
០៤.ឯរដ្ឋបាលខ្មែរ...ម្នាក់ៗគិតតែ......ប្រាក់ទេលោកអើយ
លោកចុះកុងត្រា......សន្យាទៀតហើយ.....ឱយដីយួនវើយ
...................ធ្វើអឺយសម្បទាន។
០៥.ចំឡែកអស្ចារ្យ..ដីដប់សែនហិតា...........រដ្ឋាឱយទាន
ដល់ក្រុមហ៊ុនយួន......មិត្តស្ងួនជាព្រាន...ខ្មែរភ្លេចមេរៀន
..................យួនូបនិយកម្ម។
០៦.ចារបុរសយួន.....មានមួយចំនួន.........លាក់ខ្លួនរង់ចាំ
ដល់ពេលងើបឡើង.....ចាប់យើងចិញ្ច្រាំ.......ជាតិខ្មែររងកម្ម
..................យួនរាំសប្បាយ។
០៧.យួនរស់ស្រុកខ្មែរ..បញ្ចេះកូនគេ.......ថាខ្មែរគ្រប់កាយ
លេបដីយួនទេ........ហើយជេរលេបខាយ...ឱយខ្មែរអន្តរាយ
..................ខ្ចាត់ខ្ចាយចោលស្រុក។
០៨.មន្ត្រីរាជការ.....សូមអារក្ខា........កម្ពុជាឱយសុខ
លោកអាងចេស្ដា....ដុល្លាបាំងមុខ....កម្ពុជាជួបទុក្ខ
..................បាត់ស្រុកទេសខ្មែរ។
០៩.មាស់ប្រាក់ច្រើនគរ..ចាយច្រើនដំណរ.........ក៏មិនអស់ដែរ
ហេតុអីអស់លោក.....ឆ្លៀតលកស៊ីទ្វេ..លោកមិនខ្វល់ទេ
...................យួនវេលេបដី។
១០.ទឹកដីចំប៉ា.....ដីខ្មែរក្រោមរ៉ា.........មានជាសក្ខី
ឥល៉ូវកម្ពុជា.........យួនចៀរយកដី......សូមស្ដេចកុង្សី
..................មន្ត្រីបើកភ្នែក៕

យកបំណាំ

០១.កូនធ្វើអាក្រក់.....ចូលផ្លូវលាមក....ឡិកឡក់លីលា
ប្រៀបដូចពុកម៉ែ......ធ្វើដែរពុំងារ.......ចងចាំបុត្រភ្ងា
...................គ្រប់គ្នាទៅហោង។
០២.សិស្សធ្វើអាក្រក់..សេបគប់លាមក...អាក្រក់យង់ឃ្នង
ឈ្មោះថាគ្រូធ្វើ.....អំពើនោះផង....ចងចាំនួនល្អង
..................ប្អូនបងគ្រប់ប្រាណ។
០៣.រាស្ត្រធ្វើអាក្រក់..ឧបាយលាមក....ជ្រាំភក់សាមាន្យ
ប្រៀបដូចស្ដេចធ្វើ...ទង្វើប៉ុន្មាន....ចងចាំកល្យាណ
...................គ្រប់ប្រាណប្រុសស្រី។
០៤.បណ្ដាំឧញ៉ា...សុតន់ប្រិយជា.....ឥន្ទណា៎ពិសី
កូនឃើញចងចាំ........បំណាំអ្វីៗ.......ដែលឪម៉ែថ្លៃ
...................ធ្វើអ្វីទាំងពួង។
០៥.សិស្សានុសិស្ស..ជាតិទុកជាគ្រឹស្ឋ...ជាឫសកែវផង
ដោយសារតែគ្រូ......គិតគូរចម្បង......បង្រៀនគុណសង
...................កាព្យឃ្លោងវិទ្យា។
០៦.សិស្សត្រូវត្រងត្រាប់..ចង់ចេះក្បួនច្បាប់...សម្លាប់ឧបជ្ឈា
គឺសួរដេញដោល.......តាមគោលវិជ្ជា....ក្រេបយកខ្លឹមសារ
....................បញ្ញាឈ្លាសវៃ។
០៧.កុំប្រដៅញាតិ...បើខ្លួនចោលម្សៀត..មាយាទអប្រិយ
នាំញាតិដៀលជេរ.....បានតែវចី.............ធ្វើផ្ទុយសម្ដី
...................ឥតន័យខ្លឹមសារ។
០៨.ឯរាស្ត្រធ្វើខុស....ដោយស្ដេចទុរយស...ដើរខុសមាគ៌ា
យកយួនសត្រូវ.........ជាផៅស្ងួនភ្ងា......ឱយរាស្ត្រប្រជា
...................យកជាគំរូ។
០៩.ស្ដេចជេរគេឯង...ប្រៀបដូចជាក្មេង...ជេរលេងជាថ្នូរ
ចោទខ្មែរខ្លះក្បត់...ចងលត់ធ្ងន់ធ្ងរ....ឱយកើតវឹកវរ
....................ពេញនគរខ្មែរ។
១០.ស្ដេចបំផ្លាញជាតិ.ជួយយួនពេជ្ឈឃាត.ក្បត់ជាតិរាស្ត្រខ្មែរ
បែរជាឥតខុស...........មានយសធំទ្វេ.......ឯអ្នកជួយខ្មែរ
.....................ស្ដេចជេរក្បត់ជាតិ។
១១.ស្ដេចស្រែកថាយួន..ចូលមកជ្រោកកោន..លាក់ខ្លួនដូរជាតិ
នៅក្នុងខេមរា.........កម្ពុជាព្រោងព្រាត....រួចចុះសញ្ជាតិ
.....................ម៉ូនីច..នាតជាអ្វី!។
១២.ស្ដេចអ្នកដឹកនាំ....រាស្ត្រមើលបំណាំ...រាស្ត្រគាំទ្រថ្លៃ
រាស្ត្រធ្វើដូចស្ដេច......សម្រេចយកជ័យ...ពឹងយួនអប្រិយ
.....................ប្រលៃសាសន៍ខ្មែរ។
១៣.សីហវិលក្បិន.......ជេរចោទវាគ្មិន....ចូលចិនយួនវេ
ជាពួកក្បត់ជាតិ......ជាឃាតករដែរ...ក្រោយមកស្ដេចខ្មែរ
....................ទ្រង់ស្នេហ៍ចិនយួន។
១៤.ចោទខ្មែរសេរី.....ជាខ្មាំងចោរព្រៃ...ចង្រៃលក់ខ្លួន
បំរើអាគាំង.............ហើយច្បាំងរុកកួន...ដល់ទ្រង់ជួយយួន
.....................អួតខ្លួនស្នេហ៍ជាតិ។
១៥.អាងទ្រង់ជាស្ដេច..ចង់ជាន់ពន្លិច..គ្រប់ល្បិចគ្រប់ស្នៀត
អ្នកនៅរាំងផ្លូវ...យកទៅពិឃាត..ខ្មែរខ្លាចព្រោងព្រាត
................នេះស្នៀតស្ដេចខ្មែរ។
១៦.ស្ដេចខ្មែរសព្វថ្ងៃ..ទ្រង់សព្ភិហឫទ័យ...បុរីកូរេ
និងចិនកុម្មុយនិស្ត..គេចវេសទេសខ្មែរ..ស្ដេចរស់ស្រុកគេ
.................អួតស្នេហ៍ខ្មែរណាស់៕
តែងនូវឆ្នាំ២០០៥

សីហស្អប់ខ្មែរសេរី

០១.ទសវត្សន៍ហុកប្លាយ...សីហសប្បាយ...កំចាយរាស្ត្រខ្មែរ
ចោទខៀវក្រហម.........ឱយញ៉មក្សត្រដែរ....បើមិនព្រមទេ
........................ឱយគេប្រលៃ។
០២.បញ្ញវន្តនិស្សិត......ដែលមានគំនិត្យ.....ទារសិទ្ធសេរី
ត្រូវជាប់ទោសក្បត់.........ចងលត់លុះក្ស័យ....នេះជាស្នាដៃ
........................ឪសីហនុ។
០៣.ស្ដេចស្អប់ខ្ពើមក្រៃ....ក្រុមខ្មែរសេរី..........ចាប់ខ្វៃលឃុ
មាន«បុរី.ង៉ុយ.អ៊ិន».........ក្សិណមុនអាយុ....ចងបាញ់ដូចភស្តុ
.......................អយុត្តិធម៌ក្រៃ។
០៤.ស្ដេចជេរតិះដៀល..ខ្មែររខៀវពួកពាល..ត្រូវឆ្កៀលចោលវ៉ី
អឿន.រី.ង៉ុកថាញ់...........តាមបាញ់ក្នុងព្រៃ.....ប្រមាថប្រលៃ
.........................ឱយថ្លៃច្រើនលាន។
០៥.ស្ដេចអួតខ្លួនថា........ជឿពុទ្ធសាសនា...អាត្តាបួសរៀន
សឹកវិញស្ដេចធ្វើ............ទង្វើបំពាន...........ពុទ្ធដំបូន្មាន
.........................ដូចព្រានអបលក្ខណ៍។
០៦.ខ្មែរនិយមសេរី..........ត្រូវស្ដេចជេរស្ដី.......ប្រលៃពូនពាក់
ស្លាប់យ៉ាងអសោច......ជាខ្មោចហើយជាក់..ស្ដេចចោទទម្លាក់
.........................កំហុសក្បត់ជាតិ។
០៧.អស្ចារ្យស្ដេចខ្មែរ....ចិត្តសាហាវទ្វេ.......អួតស្នេហាជាតិ
ស្ដេចឱយវៀតកុង......នៅក្នុងស្រុកទៀត..យួនប្រើល្បិចស្នៀត
........................រាតត្បាតកម្ពុជា។
០៨.ស្ដេចបានយល់ព្រម......នឹងខ្មែរក្រហម......រួបរួមព្រមគ្នា
បង្កើត«រណសិរ្ស..........រួបរួបជាតិកម្ពុជា»....ស្ដេចជាមេបា
........................រដ្ឋាភិបាលដែរ។
០៩.ឃើញជាក់ស្ដែងហើយ....ស្ដេចខ្មែរបានឆ្លើយ...ព្រងើយ«ថាទេ!
ទ្រង់គ្មានកំហុស............ធ្វើខុសអ្វីដែរ!»......ក្រុមលន់នល់ទេ
.........................ពួកគេក្បត់ជាតិ!។
១០.ខ្មែរពីរលាននាក់....បានស្លាប់ពូនពាក់....គ្មានអ្នកពិឃាត!!!
បក្សស្ដេច«រណៈ...សិរ្សរួបរួមជាតិ......កម្ពុជា(FUNK)ខ្មីឃ្មាត
.........................ពិឃាតរាស្ត្រខ្មែរ៕
-សឺនង៉ុកថាញ់ៈស្ដេចបានកាត់ទោសប្រហារជីវិត បើចាប់ខ្លួនបានជូនរង្វាន់
ប្រាំលានរៀល។
-ឡឹកសំអឿននិងសំសារីៈជាប់ទោសប្រហារជីវិតដែរបើចាប់ខ្លួនបានជូនរង្វាន់
ពីរលាននិងបីលានរៀល។
-ខ្មែរស្នេហាជាតិជាច្រើននាក់ត្រូវសីហនុបញ្ជាឱយទាហានចងបាញ់ប្រហារនៅ
ត្រពាំងក្រឡឹងមានៈចៅបុរី.ព្រាបអ៊ិន.សៅង៉ុយ...។ល។

samedi 11 avril 2009

ឪខ្ញុំចោលម្សៀត

០១.ឪគេមានស្នៀត.....ឪខ្ញុំចោលម្សៀត.....យកជាតិដទៃ
ជាផៅសន្ដាន..........កល្យាណមេត្រី........ឱយផៅយកដី
......................បុរីខ្មែរអស់។
០២.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត.ខ្មីឃ្មាតលោតផ្លោះ
ស្រែកអួតស្នេហា....ខេមរាស្ម័គ្រស្មោះ.........ញាតិអើយមើលចុះ!
......................ធ្វើខុសសម្ដី។
០៣.ឪគេមានស្នៀត.....ឪខ្ញុំចោលម្សៀត....មាយាទអប្រិយ
បំរើរាជរដ្ឋ..............ធ្វើក្បត់បុរី............លបលួចចូលដៃ
......................ជាតិជ្រៃឱយលង់។
០៤.ឪគេមានស្នៀត....ឪខ្ញុំចោលម្សៀត....មាយាទបរបង់
រើសយកផ្លែល្វា.......ក្នុងវាមមង់...........យល់ថាល្អយង់
......................ឱយលង់ខេមរា។
០៥.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..ក្បត់ជាតិសាសនា
ឪអាងអំណាច........កោងកាចឫស្យា......បើស្អប់បុត្រណា៎
......................ប្រហារឱយក្ស័យ។
០៦.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត...ជួរជាតិអប្រិយ
ដើរតួជួយជាតិ.........ឆ្លៀតជាកវី.........រាំច្រៀងដូចរៃ
..................ស្រាស្រីក្លូបបា(Club Bar)។
០៧.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..លួចជាតិខេមរា
លួចទ្រព្យកូនចៅ...ញាតិផៅគ្រប់គ្នា......ឱយតែគ្រួសារ
..................អាត្មាមានយស។
០៨.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..ឆ្លៀតចង់ល្បីឈ្មោះ
ដើរតួឯកកុន..........ធ្វើបុណ្យសាងផ្នួស...និពន្ធរឿងឈ្លោះ
......................ក៏ព្រោះអំណាច។
០៩.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត.ខ្មីឃ្មាតព្រោកប្រាជ្ញ
ស្រែកអព្យាក្រិត....យកចិត្តបីសាច.........ចិនយួនកំណាច
.................ឪប្រាជ្ញអស់ដី។
១០.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..លួចឆ្លៀតរួមដៃ
ជាមួយបរទេស.......ឱយជិះជាន់ដី.............ចូលក្នុងបុរី
..................យកដីកម្ពុជា។
១១.ឪគេមានស្នៀត.ឪខ្ញុំចោលម្សៀត..សង្វាតអស្ចារ្យ
ខាងលេងផ្ចាណូ.....កូតទ្រល៉ូឡា............ឥតគិតខ្លួនថា
..................ជាបាជាតិខ្មែរ។
១២.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត...ជួរជាតិខុសគេ
ដៀលកូនក្បត់ជាតិ..ឪឆ្លៀតរិះរេ.....ហៅសាសន៍យួនវេ
.................ខ្វៃខ្មែរច្រើនណាស់។
១៣.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត..ជ្រែកជ្រៀតតែផ្ដាស់
ជួយយួនសត្រូវ.......ដូចផៅក្រឡាស់........ដល់ពេលយួនឈ្នះ
......................ក្រឡាស់គូថឱយ។
១៤.ឪគេមានស្នៀត..ឪខ្ញុំចោលម្សៀត....មាយាទ COW BOY
បង្ក្រាបញាតិផៅ.....គ្រប់ជ្រៅជ្រុងជ្រោយ..ឱយខ្មែរទន់ខ្សោយ
...................រុះរោយដូចផ្កា។
១៥.ឪគេមានស្នៀត...ឪខ្ញុំចោលម្សៀត..ឥតស្នៀតបញ្ញា
យកចិនកូរេ..........យួនវេឫស្យា...........ហើយលើកគេជា
..................ឧបជ្ឈាខ្ពង់ខ្ពស់៕

ប្រជាធិបតេយ្យ

០១.អ្វីហៅថាប្រជាធិបតេយ្យ?....គឺរាស្ត្រប្រុសស្រីអ្នករើសរៀប
យកបេក្ខជនមានសមត្ថភាព...សន្លឹកឆ្នោតធៀបប្រៀបលើសគេ។
០២.បេក្ខជនឈ្នះឆ្នោតឡើងដឹកនាំ..ដោយរាស្ត្រទ្រគាំសម្លែងទ្វេ
នៅក្នុងអណតិ្តដែលចែងចេរ.....សូមអស់រាស្ត្រខ្មែរយល់ឱយច្បាស់។
០៣.បេក្ខជនមិនល្អឈប់បោះឱយ..រើសយកជនក្រោយស្រេចលើរាស្ត្រ
នេះជាឧបាយល្អត្រចះ......................ដើម្បីជម្រះការជិះជាន់។
០៤.ប្រជាធិបតេយ្យជាចំបង.........រៀបការគ្រប់គ្រងគ្រប់ក្របខ័ណ្ណ
បក្សដែលឈ្នះឆ្នោតឡើងមកកាន់..ដំណែងតាមខ័ណ្ណខេត្តភូមិឋាន។
០៥.សិទ្ធិសេរីភាពជាមាគ៌ា...មានក្នុងរដ្ឋាយើងថ្កើងថ្កាន
រាស្ត្រអាចរិះគន់ហើយទិតៀន......នេះជាមេរៀនសេរីភាព។
០៦.រាជានិយមស្ដេចសោយរាជ្យ..ស្ដេចគ្មានអំណាចសូមអ្នកជ្រាប
តែសីហនុវិញជិះជាន់កៀប............ឱយខ្មែរខ្លាចរាបគ្រប់អាត្មា។
០៧.រីឯកអាមាត្យដែលឡើងធំ...ស្ដេចលើកបន្ទំជារាជការ
ព្រោះចេះអែបអបទូលពិតការ......ដើម្បីអត្តាបានសក្ដិធំ។
០៨.បើស្ដេចធ្វើខុសគេអបអរ...ហើយស្រែកបន្ទរថាល្អសម
រាស្ត្រវេទនាគេគ្មានបារម្ភ.......ពួកអញឡើងធំថ្កើងអត្តា។
០៩.បើរាស្ត្រទិតៀនត្រូវមានទោស...ចោទដាក់កំហុសវ៉ៃពាធា
នេះហើយយកស្ដេចជាមេបា..សោយរាជ្យតគ្នាយល់ឱយច្បាស់។
១០.ពួកខ្មែរក្រហមកុម្មុយនិស្ត..ពួកវាជាន់ជិះសម្លាប់រាស្ត្រ
ប្រមូលដាក់រួមហើយជន្លៀស...ឱយខ្មែរប្រទះទុក្ខសោកទ្វេ។
១១.ចោទរាស្ត្រខ្មែរឯងថាជាខ្មាំង..យកទៅឃុំឃាំងទុក្ខឥតល្ហែ
វាយដំទាត់ធាក់ថោកជាងឆ្កែ.........ត្បូងចបវាយខ្មែរច្រើនគណនា។
១២.បង្អត់បាយទឹករាស្ត្រស្លូតត្រង់..សម្លាប់ព្រះសង្ឃកាន់សាសនា
ហាមការរៀនសូត្រសិស្សសាលា............វាចាត់ទុកថាជាសត្រូវ។
១៣.រាស្ត្រពោលថាហត់ពួកវាឮ..យប់ឡើងមកស្នើរចងយកទៅ
បានឆ្ងាយដាក់ប៉កនាដងផ្លូវ...ស្លាប់ច្រើនពេកកូវទ្រូងចង្អៀត។
១៤.ដូច្នេះរាស្ត្រខ្មែរកុំរើសបក្ស..ក្រហមអបលក្ខណ៍ប្រលៃជាតិ
កុំជឿឃោសនាពួកនេះទៀត...ប្រយ័ត្នភ្លាត់ស្នៀតចូលដៃវា។
១៥.បក្សប្រជាជនក៏កុម្មុយនិស្ត..ពួកបក្សជាន់ជិះគ្មានករុណា
យកយួនសត្រូវជាមេបា...............ដឹកនាំខេមរាឱយឱនភាព។
១៦.បើរាស្ត្រទិតៀនត្រូវមានទោស..ចោទដាក់កំហុសវ៉ៃធាក់រាប
អយុត្តិធម៌គ្មានសមភាព............ឥតសេរីភាពនិយាយស្ដី។
១៧.អ្នកដឹកនាំខ្មែរគ្រប់ជំពូក.....ប្រឹងស៊ីសំណូកគ្រប់វិស័យ
រថយន្តផ្ទះថ្មល្អស្កឹមស្កៃ..សូមវិនិច្ឆ័យប្រត្យក្សភាព។
១៨.គណបក្សសេរីបានចែងចារ...ដឹកនាំខេមរារកសន្តិភាព
យកសមភាពនិងភាតុភាព...........ហើយសេរីភាពមាគ៌ាធំ។
១៩.គោរពសាសនាវប្បធម៌ខ្មែរ..ជួយរក្សាថែហើយឧបត្ថម
ដើម្បីជាតិខ្មែរល្អឧត្តម.........រស់រានជួបជុំគ្រួសារញាតិ។
២០.គោរពពហុបក្សទាំងឡាយ...ដើម្បីដោះស្រាយបញ្ហាជាតិ
បង្កើនកសិកម្មសិប្បកម្មទៀត..រាស្ត្រត្រូវខ្មីឃ្មាតធ្វើការងារ។
២១.ឆ្នាំកៅបី(១៩៩៣)បោះឆ្នោតក្នុងបុរី.បោះដោយសេរីសាកលណា
រើសដំណាងរាស្ត្រឱយធ្វើការ........ត្រូវពិចារណាគិតស្វះស្វែង។
២២.មុននឹងបោះឆ្នោតត្រូវមើលបក្ស..ដែលល្អរើសដាក់កុំខ្លាចក្រែង
យកបេក្ខជនល្អដែលខ្នាស់ខ្នែង....សន្យាជ្រោមជ្រេងជាតិខេមរា។
២៣.បក្សដែលសន្យាថាជួយរាស្ត្រ...ដល់ពេលបានឈ្នះភ្លេចសន្យា
បោះឆ្នោតលើកក្រោយសូមខេមរា..ឈប់ជឿឃោសនាបក្សនោះទៀត។
២៤.ប្រជាធិបតេយ្យជាមាគ៌ា.......ជូនរាស្ត្រគ្រប់គ្នាប្រើសម្ពាធ
ដើម្បីជម្រុះជនមានស្នៀត..ដែលលួចប្លន់ជាតិបោកប្រាស់រាស្ត្រ៕
តែងនូវឆ្នាំ១៩៩២

វរ្ម័ន

០១.ខ្សែស្ដេចវរ្ម័នសុទ្ធខ្លាំងពូកែ..សាងសង់ច្រើនទ្វេផ្លូវស្ពានបារាយ
អង្គរតូចធំល្អពណ្ណរាយ..........ល្បីឈ្មោះសព្វសាយដូចជាវិភា។
០២.ព្រះបាទជ័យវរ្ម័នទី៧...............មានជ័យឫទ្ធិឱយចារសីលា
«ទុក្ខសោកវេទនារបស់ប្រជា............ជាទុក្ខវេទនារបស់ព្រះអង្គ»។
០៣.ព្រះអង្គច្បាំងការពារដីកម្ពុជា..រៀបចំធារាសាស្ត្រល្អកន្លង
សម្រាប់ស្រែប្រាំងនិងចំការផង.............ឯការគ្រប់គ្រងបវរសោភា។
០៤.សីហនុវរ្ម័នក៏ខ្លាំងដែរ.......ខ្លាំងខាងចាប់ខ្មែរចងបាញ់ប្រហារ
ខ្លាំងខាងជួយយួនគ្រប់និន្នាការ.....ឱយវៀតកុងណា៎រស់ក្នុងដីខ្មែរ។
០៥.សីហនុវរ្ម័នខ្លាំងអស្ចារ្យ...ស្រែកអួតស្នេហាជាតិពលរដ្ឋខ្មែរ
ស្ដេចពឹងវៀតកុងជាសត្រូវខ្មែរ..ឱយសម្លាប់ខ្មែរដណ្ដើមយករាជ្យ។
០៦.សីហនុវរ្ម័នអួតខ្លួនស្មោះសរ..ទ្រង់ជាឃាតករអាងឫទ្ធិអំណាច
សម្លាប់ប្រហារប្រជាខ្លបខ្លាច.........ចិត្តជាបីសាចផ្ទុយពីវាចា។
០៧.សីហនុជេរដៀលខ្មែរក្បត់ជាតិ..ចុះទ្រង់លួចឆ្លៀតជួយយួនឫស្យា!
យួនយកដីខ្មែរដោយសារក្សត្រា............រីឯជាយាកាត់យួនឌាកិនី។
០៨.សីហនុវរ្ម័នទ្រង់ខ្វល់ខ្វាយក្រៃ..........គិតដល់បុត្រថ្លៃសីហមនី
ចង់ឱយឡើងសោយរាជ្យបន្តពី............ឪពុកជាទីគោរពនៃខ្មែរ!។
០៩.ខ្មែរស្លាប់ដល់ទៅពីរលាននាក់..ឥតស្មើរទេអ្នកនឹងទុក្ខស្ដេចខ្មែរ
ដែលបាត់បល្ល័ង្កនិងអំណាចទេ..ឱសឱ!រាស្ត្រខ្មែរម្ដេចថោកម៉្លេះថ្លៃ។
១០.សីហនុវរ្ម័នជួយយួនសត្រូវ........ហេតុម្ដេចឥល៉ូវស្ដេចនៅមានជ័យ
កូនចៅគ្រួសារញាតិផៅប្រុសស្រី.............ចូលមកបុរីដឹកនាំខ្មែរទៀត។
១១.សៀមយួនអប្រិយបង្ខិតសីមា.ដោយស្ដេចកម្ពុជាគំនិត្យចោលម្សៀត
យកសាសន៍ចិនយួនជាឧបជ្ឈាញាតិ.....រួចហើយពិឃាតរាស្ត្រខ្មែរសាសន៍ឯង។
១២.អនាគតសាសន៍ខ្មែរនឹងក្លាយជា..ជនភាគតិចណា៎នៅក្នុងស្រុកឯង
ដូចពួកចំប៉ាខ្មែរក្រោមជាក់ស្ដែង..យូរលង់ខ្មែរលែងមានឈ្មោះជាខ្មែរ៕
តែងនូវឆ្នាំ២០០៤