samedi 11 avril 2009

វរ្ម័ន

០១.ខ្សែស្ដេចវរ្ម័នសុទ្ធខ្លាំងពូកែ..សាងសង់ច្រើនទ្វេផ្លូវស្ពានបារាយ
អង្គរតូចធំល្អពណ្ណរាយ..........ល្បីឈ្មោះសព្វសាយដូចជាវិភា។
០២.ព្រះបាទជ័យវរ្ម័នទី៧...............មានជ័យឫទ្ធិឱយចារសីលា
«ទុក្ខសោកវេទនារបស់ប្រជា............ជាទុក្ខវេទនារបស់ព្រះអង្គ»។
០៣.ព្រះអង្គច្បាំងការពារដីកម្ពុជា..រៀបចំធារាសាស្ត្រល្អកន្លង
សម្រាប់ស្រែប្រាំងនិងចំការផង.............ឯការគ្រប់គ្រងបវរសោភា។
០៤.សីហនុវរ្ម័នក៏ខ្លាំងដែរ.......ខ្លាំងខាងចាប់ខ្មែរចងបាញ់ប្រហារ
ខ្លាំងខាងជួយយួនគ្រប់និន្នាការ.....ឱយវៀតកុងណា៎រស់ក្នុងដីខ្មែរ។
០៥.សីហនុវរ្ម័នខ្លាំងអស្ចារ្យ...ស្រែកអួតស្នេហាជាតិពលរដ្ឋខ្មែរ
ស្ដេចពឹងវៀតកុងជាសត្រូវខ្មែរ..ឱយសម្លាប់ខ្មែរដណ្ដើមយករាជ្យ។
០៦.សីហនុវរ្ម័នអួតខ្លួនស្មោះសរ..ទ្រង់ជាឃាតករអាងឫទ្ធិអំណាច
សម្លាប់ប្រហារប្រជាខ្លបខ្លាច.........ចិត្តជាបីសាចផ្ទុយពីវាចា។
០៧.សីហនុជេរដៀលខ្មែរក្បត់ជាតិ..ចុះទ្រង់លួចឆ្លៀតជួយយួនឫស្យា!
យួនយកដីខ្មែរដោយសារក្សត្រា............រីឯជាយាកាត់យួនឌាកិនី។
០៨.សីហនុវរ្ម័នទ្រង់ខ្វល់ខ្វាយក្រៃ..........គិតដល់បុត្រថ្លៃសីហមនី
ចង់ឱយឡើងសោយរាជ្យបន្តពី............ឪពុកជាទីគោរពនៃខ្មែរ!។
០៩.ខ្មែរស្លាប់ដល់ទៅពីរលាននាក់..ឥតស្មើរទេអ្នកនឹងទុក្ខស្ដេចខ្មែរ
ដែលបាត់បល្ល័ង្កនិងអំណាចទេ..ឱសឱ!រាស្ត្រខ្មែរម្ដេចថោកម៉្លេះថ្លៃ។
១០.សីហនុវរ្ម័នជួយយួនសត្រូវ........ហេតុម្ដេចឥល៉ូវស្ដេចនៅមានជ័យ
កូនចៅគ្រួសារញាតិផៅប្រុសស្រី.............ចូលមកបុរីដឹកនាំខ្មែរទៀត។
១១.សៀមយួនអប្រិយបង្ខិតសីមា.ដោយស្ដេចកម្ពុជាគំនិត្យចោលម្សៀត
យកសាសន៍ចិនយួនជាឧបជ្ឈាញាតិ.....រួចហើយពិឃាតរាស្ត្រខ្មែរសាសន៍ឯង។
១២.អនាគតសាសន៍ខ្មែរនឹងក្លាយជា..ជនភាគតិចណា៎នៅក្នុងស្រុកឯង
ដូចពួកចំប៉ាខ្មែរក្រោមជាក់ស្ដែង..យូរលង់ខ្មែរលែងមានឈ្មោះជាខ្មែរ៕
តែងនូវឆ្នាំ២០០៤

Aucun commentaire:

Enregistrer un commentaire