jeudi 2 avril 2009

ស្ដេចខុសឬទេ!

០១.ស្ដេចសីហនុ...........ធ្វើខុសពហុ.............គ្មានគរុទោស!
អួតខ្លួនធ្វើល្អ............ដរឆរពិរោះ.........ស្ដេចជួយយួននោះ!
........................តើទ្រុស្តជាតិទេ!។
០២.ស្ដេចព្រមតុកល៉ុង.......ឱយពួកវៀតកុង.........នៅក្នុងដីខ្មែរ
អួតថាអព្យាក្រឹត............តែចិត្តវៀចវេរ..........ស្ដេចខុសឬទេ?
........................សូមខ្មែរវិនិច្ឆ័យ។
០៣.ស្ដេចជេរគេឯង........ប្រៀបដូចជាក្មេង..........វង្វែងស្មារតី
ជាពុទ្ធសាសនិកជន.........ចិត្តអន្យតិរ្ថិយ..........ពឹងសាសន៍ដទៃ
........................ឱយខ្វៃសាសន៍ខ្មែរ។
០៤.ស្ដេចជេរតិះដៀល.....ខ្មែរខៀវពួកពាល.....ត្រូវឆ្កៀលឆាប់ទ្វេ
ជាប់ទោសក្បត់ជាតិ........ធ្វើឃាតគ្នាន់គ្នេរ......ចោទហ្នឹងត្រូវទេ!
........................សូមខ្មែរគិតរ៉ា។
០៥.ដៀលរាស្ត្រក្បត់ជាតិ...ដល់ទ្រង់លួចឆ្លៀត...ជួយវៀតណាមណា
អួតថាធ្វើត្រូវ..............តាមផ្លូវមាត្រា.............វិនិច្ឆ័យខេមរា
.......................អ្នកណាក្បត់ជាតិ!។
០៦.ស្ដេចអួតអព្យាក្រឹត....តែទ្រង់ចូលជិត........យកមិត្តមានស្នៀត
មានចិនកូរេ...............យួនវេសូវៀត........ជាកុម្មុយនិស្តទៀត
.......................ក្បត់ជាតិដែរទេ!។
០៧.ខ្មែរសាធារណរដ្ឋ.....ជាប់ចោទទោសក្បត់...ធ្វើគុតស្ដេចខ្មែរ
ស្ដេចតាមសម្ពោធ.......ដកហូតច្រើនទ្វេ...........សម្លាប់ទាល់តែ
.......................ពួកគេបាក់ស្បាត។
០៨.ស្ដេចជេរដៀលឈ្មោះ.ខ្មែរខៀវទុរយស..ថ្កោលទោសព្យាបាទ
សម្ដីស្ដេចដូច...........ជនខូចប្រសាទ............ចិត្តទ្រុស្តឧត្បាត
.......................ប្រមាថជេរស្ដី។
០៩.ស្ដេចជាមេបា.........ដឹកនាំ«កម្ពុជា.............ប្រជាធិបតេយ្យ»
ពេលបក្សស្ដេចឈ្នះ.....ព្រលះអស់ដៃ..........ឱយរាស្ត្រខ្មែរក្ស័យ
.......................ច្រើនក្រៃផងណា៎។
១០.អញស្ដេចធ្វើខុស......គ្មានអ្នកកាត់ទោស.........កំហុសអញរ៉ា!
អភ័យឯកសិទ្ធ............គ្របជិតអត្តា.................ឬអាងអាត្មា
.......................មានសារប័ណ្ណឡប់!៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire