jeudi 9 avril 2009

សីហជាហង្ស

០១.សីហជាហង្សឥតប្រាជ្ញា........រើសយកផ្លែល្វាភ្លឺយល់យង់
គិតមានរស់ជាតិក្នុងមមង់..........ដោយសារព្រះអង្គខ្វះវិញ្ញាណ។
០២.សីហជាហង្សឆោមសង្ហារ....ហង្សជាក្សត្រាចាញ់បោកព្រាន
ជារាស្ត្រសាមញ្ញត្រូវខ្មាសអៀន........ចារជាមេរៀនសាវតាខ្មែរ។
០៣.សីហជាហង្សរាស្ត្របេត្តី......ហៅរាស្ត្រចូលព្រៃជួយពួកខ្មែរ
ក្រហមអបលក្ខណ៍ឃោឃៅទ្វេ......ហង្សជួយយួនវេទៀតផងណា៎។
០៤.សីហជាហង្សជួយសាសន៍គេ....ហង្សមិនគិតទេស្រែកខ្លាំងក្លា
កុម្មុយនិស្តខ្មែរឈ្នះដោយក្សត្រា.ឈ្នះហើយខេមរាទុក្ខធ្ងន់ធ្ងរ។
០៥.សីហជាហង្សពណ៌ឆើតឆាយ.......ហង្សរស់សប្បាយចាយឈូឆរ
foie gras, champagne ល្អបវរ.....គ្មានគិតរាស្ត្រក្រខ្សត់វេទនា។
០៦.សីហជាហង្សសង៉ាក្រៃ...............ហង្សរស់ឥតដីស្រដីក្លា
អួតស្រឡាញ់ជាតិរាស្ត្រប្រជា..........បំផ្លាញខេមរាហិនហោចអស់។
០៧.សីហជាហង្សវង្សក្សត្រា.......ហង្សឥតប្រាជ្ញាឃើញតែយស
ហង្សប្រើអំណាចចិត្តអសុប្បុរស.....រាស្ត្រអឺយមើលចុះ!ខំលាក់លៀម។
០៨.សីហជាហង្សរស់ឥតរាជ្យ.សូមហង្សឈប់ប្រាជ្ញហើយនៅស្ងៀម
ផ្ទុំនៅឱយសុខឈប់អង្កៀម......សម្លាប់ហុតឈាមរាស្ត្រស្លូតត្រង់។
០៩.សីហជាហង្សបានព្រោកប្រាជ្ញ.ទោះហង្សអស់រាជ្យប្រាជ្ញតាមចង់
អួតស្នេហាជាតិ ឲយជាតិលេចលង់.........ព្រោះអីហង្សទ្រង់ជួយយួនជាក់។
១០.សីហជាហង្សជួយកុម្មុយនិស្ត........ហង្សជាជំនិះយួនអបលក្ខណ៍
រំដោះឥណ្ឌូចិនបានប្រត្យក្ស..............យកដីខ្មែរដាក់ចំណុះយួន។
១១.សីហជាហង្សសាសន៍ជាខ្មែរ............បំរើយួនទ្វេមិនភ្ញាក់ខ្លួន
ឯមហេសីជាកូនកាត់យួន..................នាំគ្នាពឹងយួនសម្លាប់ខ្មែរ។
១២.សីហជាហង្សឥតខ្វល់ណា៎...........ទោះជាតិខេមរាទុក្ខឥតល្ហែ
ហង្សខំបំរើសាសន៍យួនវេ......................អនាគតជាតិគេរីកធំធាត់៕
តែងនូវឆ្នាំ១៩៨៧

Aucun commentaire:

Enregistrer un commentaire