mardi 7 avril 2009

សូមគិតខេមរា!

០១.សាវតាចារចែង..ស្ដេចឈ្លោះប្រជែង....ញាតិឯងញឹកក្រៃ
ដណ្ដើមអំណាច....រាជបល្ល័ង្កកៅអី..ជួនឈ្លោះរឿងស្រី
................អប្រិយអស្ចារ្យ។
០២.ស្ដេចមួយពឹងយួន...ឱយជួយពួកខ្លួន.មាំមួនខ្លាំងក្លា
ស្ដេចមួយពឹងសៀម....ត្រៀមខ្លួនតវ៉ា...សម្លាប់ប្រហារ
....................ប្រាថ្នាយកជ័យ។
០៣.អវសានកម្ពុជា.....ត្រូវបរទេសចៀរ.......ចែកគ្នាស៊ីឆី
មានសៀមលាវយួន.....រៀបក្បួនគិតច្នៃ.....រង់ចាំដល់ថ្ងៃ
....................លេបដីខ្មែរទៀត។
០៤.មកពីស្ដេចខ្មែរ....កុង្សីផងដែរ........ពឹងគេខ្មីឃ្មាត
យកជាកម្លាំង.........ជួយច្បាំងធ្វើឃាត..រាស្ត្រខ្មែររួមជាតិ
....................នេះស្នៀតបាខ្មែរ។
០៥.ចំណែករាស្ត្រវិញ...មានទុក្ខទោរម្នេញ...ពេញនគរដែរ
ត្រូវគេតាមចាប់.........សម្លាប់ច្រើនទ្វេ........ទុកដីទំនេរ
...................សាសន៍គេមកនៅ។
០៦.រាស្ត្រស្លាប់ដោយសារ..គាំទ្រក្សត្រា.....ជាបាអាស្រូវ
ដែលពឹងយួនវេ........ឱយគេជួយឪ.....សម្លាប់ញាតិផៅ
...................កូនចៅសាសន៍ឯង។
០៧.សូមអស់រាស្ត្រខ្មែរ..គិតគូរគ្នាន់គ្នេរ.......រិះរេកុំក្រែង
លះបង់មេបា..........ណា៎ពឹងសាសន៍ផ្សេង..ឱយជួយប្រជែង
...................ដូចល្បែងកីឡា។
០៨.អ្នកធំខុសហើយ...ចុះហេតុម្ដេចឡើយ.រាស្ត្រអឺយច្រើនគ្នា
នៅតែគាំទ្រ.........ជ័យយោវន្ទា.........ទុកឱយកម្ពុជា
..................យួនចៀរយកទៀត។
០៩.អ្នកធំទុរយស....រាស្ត្រខ្លះដូច្នោះ..ធ្វើខុសព្រោងព្រាត
គាំទ្រមេបក្ស........ជាអ្នកទ្រុស្តជាតិ..ដែលប្រើល្បិចស្នៀត
..................វាតយកអំណាច។
១០.ខ្មែរគ្រប់អាត្មា..សូមគិតខេមរា!...........ការពារអង់អាច
ឈប់ពឹងសាសន៍គេ....ជ្រែយកអំណាច......សូមឈប់កោងកាច
..................ច្របាច់កខ្មែរ៕

Aucun commentaire:

Enregistrer un commentaire