jeudi 9 avril 2009

សីហមានគរុទោស

០១.សម្ដេចនរត្តមសីហនុ......ទ្រង់មានគរុទោសច្រើនក្រៃ
ទ្រង់ឱយវៀតកុងពួនក្នុងបុរី..ផ្ទុកស្បៀងចំណីនិងសព្វាវុធ។
០២.ទ្រង់ស្រែកជេរចក្រពត្តិអាគាំង..ដែលធ្វើចម្បាំងវ៉ៃមោះមុត
ដេញតាមវៀតកុងដែលគេចផុត....ពីលានប្រយុទ្ធចូលដីខ្មែរ។
០៣.ទ័ពយួនវៀតកុងខ្លាចយន្តហោះ.រត់ពួនកៀនកោះក្នុងភូមិខ្មែរ
យន្តហោះទម្លាក់.បាញ់រះរេ..........គ្រាប់ផ្ទុះចំខ្មែរឆេះផ្ទះអស់។
០៤.ទ័ពវៀតកុងចេះក្បួនយុទ្ធសាស្ត្រ..ក៏គេចបម្រាស់រួចពីគ្រោះ
រាស្ត្រខ្មែរជាអ្នកទទួលគ្រោះ....ត្រូវគ្រាប់របួសស្លាប់ច្រើនទ្វេ។
០៥.ស្ដេចខ្មែរមហេសីជាតិយួន..ស្រែកជេរគុំកួនខឹងឡប់ឡែ
ឈប់យកជំនួយអាគាំងដែរ......យកចិត្តយួនវេជាឧបជ្ឈា។
០៦.ចិនយួនគេឆ្លាតចេះបញ្ជោរ..សីហស៊ីជោរលង់អាត្មា
ដឹកនាំរាជរដ្ឋរាស្ត្រខេមរា..ចូលក្នុងមាត់ខ្លាឥតសៅហ្មង។
០៧.ទ្រង់បដិសេធជំនួយអាគាំង..ហើយទ្រង់អួតខ្លាំងក្លាកន្លង
កាត់ចំណងទូតអាគាំងផង......បំពេញបំណងពួកកុម្មុយនិស្ត។
០៨.ចិនយួនបញ្ជោរហើយលើកជើង..សីហតម្កើងឫកខ្ពស់ម៉្លេះ
មិនគិតថាទ្រង់ជាជំនិះ..............ពួកកុម្មុយនិស្តចិត្តឫស្យា។
០៩.ស្ដេចចោទបញ្ញវន្តខៀវក្រហម.បើមិនចុះញ៉មក្ស័យជីវា
មានគូរុនជាឆ្កែចាំការពារ.............វាយដំពាធាតាមស្ដេចចង់។
១០.សឺនង៉ុកថាន់-សំអៀន-សារី...ព្រាបអ៊ិន-បុរី ត្រូវព្រះអង្គ
កាត់ទោសប្រហារជីវិតផង.....ខ្លះទៀតចាប់ចងបាញ់ពាធា។
១១.ជួនមុំ-ជួនជឿន-អៀងសារី...ធីរិទ្ធ-ប៉ុណ្ណារី-សឺនសេន-នួនជា
ប៉ុលពត-សំផន-តាម៉ុកទៀតណា៎..........សីហជាបាទៀតនោះអី!។
១២.ក្រុមនេះជាទមិឡឥតសាសនា...រស់រានជីវាដោយស្ដេចអប្រិយ
ជួយពួកកុម្មុយនិស្តអន្យតិរ្ថិយ......បានឈ្នះប្រលៃជាតិខេមរា។
១៣.សីហនុមានសាសន៍ជាខ្មែរ......ហើយហៅយួនវេមកប្រហារ
ជាតិសាសន៍រាស្ត្រឯងច្រើនគណនា..ស្ដេចនេះពាលាគម្រក់ណាស់។
១៤.ស្ដេចចោទគេឯងថាក្បត់ជាតិ..ដល់ទ្រង់លួចឆ្លៀតជួយយួនច្បាស់
ជួយខ្មែរកុម្មុយនិស្តឱយបានឈ្នះ..ទ្រង់អួតខ្លាំងណាស់ថាស្នេហ៍ជាតិ។
១៥.ទ្រង់ពោលអាណិតពលរដ្ឋខ្មែរ..ក្រោយខ្នងទ្រង់បែរលបលួចឆ្លៀត
ឃុបឃឹតលកលៃធ្វើពិឃាត........ខ្មែរខ្លាចបាក់ស្បាតជាប់ទោសក្បត់។
១៦.ព្រះអង្គតាំងខ្លួនដូចជាព្រះ...ខ្មែរណា៎មានះត្រូវរលត់
ឱយរាស្ត្រគោរពដូចព្រះពុទ្ធ..នាំគ្នាឱនលុតក្រាបផ្ទាល់ដី។
១៧.សីហនុទ្រង់ឥតខ្វល់ទេ..........ទ្រង់ស៊ីប្រាក់ខែចិនអប្រិយ
ដោយចិនផ្គត់ផ្គង់គ្រប់វិស័យ..ឥតស្គាល់ទុក្ខភ័យក្ដីទុរ្ភិក្ស។
១៨.ស្ដេចឥតខ្វល់ទេអញបានសុខ.ទោះរាស្ត្រមានទុក្ខធ្ងន់ពន្លឹក
កម្ពុជាក្លាយជាសមរភូមិសឹក.....សង្គ្រាមវរវឹកសែនខ្លោចផ្សា។
១៩.សិង្ហឯងសាសន៍ខ្មែរជាកូនចុង..ឪម៉ៅសេទុងចិត្តឫស្យា
សម្លាប់រាស្ត្រឯងច្រើនគណនា.....ឪកូនដូចគ្នាសាហាវណាស់។
២០.ពឹងសត្រូវសួរពូជឱយជួយច្បាំង..រំដោះរាជវាំងទោសធ្ងន់ណាស់
ខ្មាំងយួនបានដៃវ៉ៃព្រលះ...........ខ្មែរស្លាប់ដេរដាសក្នុងបុរី។
២១.នេះឬស្នេហ៍ជាតិនៃក្សត្រា...ដឹកនាំខេមរាឃោរឃៅក្រៃ
ជននៅទាស់ផ្លូវត្រូវធាក់វ៉ៃ....អ្នកដណ្ដើមកៅអីត្រូវវិនាស។
២២.អ្នកទិតៀនស្ដេចជាប់ទោសក្បត់..ចាប់យកទៅលត់វាយដំទះ
បើរឹងទទួលទោសធ្ងន់ណាស់....ទាត់ធាក់ចាក់ច្រាស់ឱយខ្លបខ្លាច។
២៣.សរុបទៅសីហលោភលន់.......មិនចេះឆ្អែតឆ្អន់នឹងអំណាច
ខ្មែរត្រូវតែគោរពកោតខ្លាច..ថ្វាយស្ដេចសោយរាជ្យរហូតវើយ។
២៤.ទោះខ្មែរស្លាប់ពីរលាននាក់..ស្ដេចខ្មែរឥតភ្ញាក់រលឹកឡើយ
សៀមយួនយកដីស្ដេចព្រងើយ...ឱយតែអញអើយបានសោយរាជ្យ៕
-ដកស្រង់ពីសៀវភៅៈ SIHANOUK et LE DRAME CAMBODGIEN par
Bernard HAMEL
-ឆ្នាំ១៩៦៣/៦៤/៦៥ អាមេរិកាំងទម្លាក់គ្រាប់បែកនៅតាមព្រំដែនខ្មែរ
វៀតណាមខាងត្បូងបណ្ដាលឱយខ្មែរស្លាប់៧២នាក់និងរបួស១៦១នាក់។
-ឆ្នាំ១៩៦៣ សម្ដេចសីហនុបដិសេធជំនួយស.រ.អា.ចំនួន២០លានដុល្លា
ហើយបានផ្ដាច់ចំណងទូតនូវឆ្នាំ១៩៦៥។
-សន្និសិទប្រជាជនឥណ្ឌូចិននៃខែឧសភាឆ្នាំ១៩៦៥ សម្ដេចសីហនុបាន
ទទួលគណប្រតិភូយួនកុម្មុយនិស្តយ៉ាងឧឡារិក។
-ឆ្នាំ១៩៦៥ថ្ងៃទី២ខែកញ្ញា សម្ដេចសីហនុបានយាងទៅដល់ប្រទេសចិន
ហើយចិនបានទទួលយ៉ាងឧឡារិក។ទ្រង់យាងទៅដល់ទីក្រុងប៉េកាំងនាថ្ងៃទី
២៨ខែកញ្ញាឆ្នាំដ៏ដែល៕

Aucun commentaire:

Enregistrer un commentaire