samedi 4 avril 2009

ទារកក្បត់ដែរ!

០១.ខ្មែរដែលស្លាប់នោះ...សុទ្ធមានកំហុស......ជាប់ទោសក្បត់ជាតិ!
ទាំងរាស្ត្រមន្ត្រី...........ចោរព្រៃជួជាតិ........ទាំងព្រះសង្ឃទៀត
........................ពិឃាតច្រើនទ្វេ។
០២.«កម្ពុជា..ធិបតេយ្យ»...បក្សនេះជោគជ័យ...........សីហជាមេ
យុគដែលស្ដេចឈ្នះ.......ព្រលះរាស្ត្រខ្មែរ...........ទារកក្បត់ដែរ!
..........................ត្រូវគេពាធា!។
០៣.បច្ចុបន្នស្ដេចខ្មែរ......ថាមិនដឹងទេ...........ប្រាប់គេគ្រប់គ្នា
អួតគ្មានកំហុស..............ធ្វើខុសអ្វីណា៎.............គឺគេប្រហារ
..........................ពួកអាក្បត់ជាតិ។
០៤.ខ្មែរពីរលានលាក់.........ទទួលមរណៈ............រកអ្នកពិឃាត
មិនឃើញម្នាក់សោះ........មើលចុះ!ផៅញាតិ.........អ្នកដឹកនាំជាតិ
......................មានស្នៀតអប្រិយ។
០៥.ជាងពីរទសវត្ស...........អ្នកដឹកនាំរដ្ឋ...........ធ្វើអត់ដឹងអី
ទុកឱយឃាតករ...............រស់ហ្ន៎!ប្រិមប្រិយ.........រួចផ្លែសំដី
..........................ថាថ្លៃឥតខុស។
០៦.ប្រទេសកម្ពុជា.........ពលរដ្ឋគ្រប់គ្នា........វេទនាមានគ្រោះ
ដោយអ្នកដឹកនាំ.......ខាំពាំរឿងឈ្លោះ......យកមកសាបព្រោះ
..........................ចំពោះខេមរា។
០៧.ហើយពឹងបរទេស.........ឱយជួយសំឡេះ..........ជាន់ជិះប្រហារ
ដល់បានឈ្នះហើយ..........គេអើយត្រួតត្រា...........កាត់ដីកម្ពុជា
.........................ជួនជា CADEAU ។
០៨.ស្ដេចត្រូវសោយរាជ្យ..តែលោភអំណាច..កោងកាចទ្រឹស្តស្មូរ
អ្នកប្រឆាំងអញ............ចាប់បាញ់ស្លាប់គរ.........ឯអ្នកគាំទ្រ
.......................ស្រែកហ៊ោល្អណាស់។
០៩.សូម្បីស្លាប់ហើយ.....អ្នកឈ្នះបានឆ្លើយ...ប្រាប់អើយតែផ្ដាស់
«ពួកអាក្បត់ជាតិ».......នេះស្នៀតលោកម្ចាស់.ឥតមានចិត្តខ្មាស
.........................ជាតិសាសន៍ដទៃ។
១០.សីហនុវាចា........ឱយពួកតុលាការ...........កត់ត្រាកាត់ក្ដី
របបលន់នល់!.......ដល់«កម្ពុជា..ធិបតេយ្យ».....ស្ដេចឥតវចី
........................ជេរស្ដីមួយម៉ាត់៕
តែងនូវឆ្នាំ២០០៧ដោយៈ ផាត់រឿន

Aucun commentaire:

Enregistrer un commentaire