lundi 4 mai 2009

ខ្មែរតូចធំត្រូវតែដូរ

០១.ផឹកស្រាស្រវឹងខឹងឈ្លោះវ៉ៃ......ជាមួយមិត្តថ្លៃឬភរិយា
ជួនកាលកាប់ចាក់បាញ់ប្រហារ..........នេះហើយសុរាអ្នកដឹងទេ។
០២.រឿងតូចតាចហ៊ានសម្លាប់គ្នា..ដល់បរទេសវាយកដីខ្មែរ
ឥតហ៊ានហើបមាត់ប្រឆាំងទេ......ឱ!ខ្មែរអឺយខ្មែរ!ម្ដេចដូច្នេះ។
០៣.រឿងតូចតាចបង្ករឱយធំ..........ទាស់ចងគំនំចង់សំលេះ
ឈ្លោះទាស់គ្នាឯងក៏ឆាប់ម៉្លេះ......រួចអួតឆ្លាតចេះឥតបើសំ។
០៤.ដល់មន្ត្រីខ្មែរស៊ីលុយជាតិ...នាំគ្នាខ្មីឃ្មាតឱនប្រណម្យ
បោះឆ្នោតឱយគេបានឡើងធំ......នេះការអបរុំខ្មែរគ្រប់គ្នា!។
០៥.មន្ត្រីជិះជាន់យកដីរាស្ត្រ...មានអ្នកណា៎ខ្លះហ៊ានតវ៉ា
ខ្លាចគេឱយរួញគ្រប់អាត្មា......ទោះស្រវឹងស្រាមិនហ៊ានទេ។
០៦.ខ្លះស្រវឹងវ៉ៃប្រពន្ធកូន..បោកចានឆ្នាំងខ្លួនខ្ទេចខ្ទីដែរ
នេះជាទម្លាប់របស់ខ្មែរ!...............អ្នកត្រូវតែកែកុំមានះ។
០៧.មន្ត្រីពុករលួយរឹបអូសដី....ពីរាស្ត្រក្រក្រីច្រើនស្អេកស្កាស់
រាស្ត្រខ្មែរបៀមទុក្ខចុកចាប់ណាស់..ឥតហ៊ានបម្រាស់ប្ដឹងទាមទារ។
០៨.ខ្លះទៀតអួតខ្លួនពូជខ្មែរសុទ្ធ..ហ៊ានបាញ់តយុទ្ធមិត្តស្ងួនភ្ងា
ដល់មន្ត្រីជិះជាន់ប្រជា.................ជនអួតឥតវាចាអ្វីសោះ។
០៩.ប្រជារាស្ត្ររើសលោកធ្វើធំ.....បានឡើងទ្រនំឧត្តមខ្ពស់
មានអំណាចភ្លេចសន្យាអស់.....អ្នកអឺយមើលចុះ!មន្ត្រីខ្មែរ។
១០.រាស្ត្រស្គាល់មន្ត្រីស៊ីលុយជាតិ..អ្នកឈប់ខ្មីឃ្មាតគាំទ្រគេ
ត្រូវរើសជនថ្មីដែលគ្នាន់គ្នេរ......ជួយគិតគូរខ្មែររាស្ត្រក្រីក្រ។
១១.អ្នកត្រូវតែកែនូវល្បិចស្នៀត..ឈប់គាំទ្រទៀតជនមិនល្អ
ប្រជាធិបតេយ្យជាផ្លូវល្អ........រកជនស្មោះសរបំរើរាស្ត្រ។
១២.ឈប់សម្លាប់ជាតិសាសន៍ខ្មែរឯង.ឈប់ច្បាំងទាស់ទែងខ្មែរក្មេងចាស់
លះបង់វារុណីរឹតល្អណាស់...............យកជ័យជំនះភពពាលា។
១៣.មន្ត្រីមានទ្រព្យធនស្ដុកស្ដម្ភ..ប្រឹងគេងបន្លំព្រោះដុល្លា
ទោះបីពលរដ្ឋជាតិខេមរា....ទុរ្ភឹក្សខ្លោចផ្សាលោកឥតខ្វល់។
១៤.ខ្មែរចាំទេ!បន្ទាយលង្វែក......រលាយបាក់បែកឆេះគ្មានសល់
ដោយសារអ្វី?សូមខ្មែរឈប់ឆ្ងល់..ប្រាក់ដួង!ត្រូវយល់ខ្មែរគ្រប់គ្នា។
១៥.សម័យលង្វែកគឺប្រាក់ដួង...បច្ចុប្បន្នគេលួងខ្មែរគ្រប់គ្នា
លក់ដីព្រៃឈើយកដុល្លា........អនាគតកម្ពុជាក្លាយជាអ្វី?។
១៦.ឥណ្ឌូចិន!ចូរចាំឱយជាក់.........មានយួនជាអ្នកត្រួតបុរី
កម្ពុជាជាឥណ្ឌូចិនថ្មី......សូមខ្មែរប្រុសស្រីគិតប្រមាណ។
១៧.នៅកម្ពុជាកូនចៅយួនចិន..ច្រើនជាវាគ្មិនគិតខាងបាន
ឃើញតែដុល្លាជាធនធាន......ជាតិសាសន៍គេគ្មានគិតគូរទេ។
១៨.អ្នកដឹកនាំខ្មែរស្ទើរទាំងអស់.បានធំមានយសភ្លេចសាសន៍ខ្មែរ
យកប្ដីប្រពន្ធជាតិសាសន៍គេ.......រួចហើយខំទ្វេស៊ីញេញាប់ដៃ។
១៩.ជានជាតិចិនឃើញតែដុល្លា...រីសាសន៍យួនណា៎ឃើញទឹកដី
ឯខ្មែរអួតស្នេហ៍ជាតិបុរី......ខឹងឈ្លោះប្រលៃខ្មែរគ្នាឯង។
២០.អស់មន្ត្រីខ្មែរខ្លាចចិនយួន.ដល់រាស្ត្រសាសន៍ខ្លួនគាត់ជំទែង
ចាប់វ៉ៃទាត់ធាក់ឱយវង្វែង..........ឥតមានគិតក្រែងសិទ្ធប្រជា។
២១.មើ!កម្ពុជាលើ កម្ពុជាក្រោម..សាសន៍ខ្មែរទ្រុឌទ្រោមរស់វេទនា
ខ្មែរណា៎ហើបមាត់ក្ស័យជីវា.....បាត់ជាតិភាសាអក្សរសាស្ត្រ។
២២.ខ្មែរមួយពឹងយួនមួយពឹងសៀម..បង្ករសង្គ្រាមខ្មែរព្រាត់ប្រាស់
ច្បាំងដណ្ដើមរាជ្យថ្វាយអង្គម្ចាស់..ខ្មែរស្លាប់ច្រើនណាស់ក្នុងសាវតា។
២៣.បង្គោលព្រំដែនខ្មែរយួនសៀម..ត្រូវខ្មាំងឧទ្ទាមខិតសីមា
យកដីខ្មែរអស់ច្រើនហើយណា៎....មន្ត្រីរាជការខ្មែរស្ងៀមឈឹង។
២៤.មន្ត្រីឱយដីខ្មែរទៅយួន...សងគុណគេស្ងួនពៅព្រលឹង
ព្រោះអីខ្មែរបានទៅសុំពឹង....ឱយយួនជួយប្រឹងដេញប៉ុលពត។
២៥.ប៉ុលពត-សារីជាសាសន៍យួន..មកបង្កប់ខ្លួនបោកបញ្ចោត
បង្កើតកុម្មុយនិស្តដកពិសោធ..សម្លាប់ដកហូតខ្មែរច្រើនណាស់។
២៦.ជួនមុំ-ជួនជឿន-ជួនប្រសិទ្ធ..ជាសាសន៍យួនពិតឥតក្រឡាស់
ឯខៀវសំផនរឹតតែច្បាស់......មិនមែនជាសាសន៍ខ្មែរឡើយណា។
២៧.ពួកនេះរៀនក្បួនយួនចងក្រង..ពេលបានគ្រប់គ្រងរដ្ឋកម្ពុជា
ត្រូវតែប្រលៃខ្មែរគ្រប់គ្នា..............រួចហើយយួនវាមករំដោះ។
២៨.«ចង់ឱយឈើងាប់ត្រូវតែជីក........ឫសកែវដុះរីករាលដាលនោះ
ទើបដើមស្លឹកមែកស្វិតងាប់អស់»..ខ្មែរចេះក្បួននោះចាប់អនុវត្តិន៍។
២៩.«ទុកមិនចំណេញដកចេញមិនខាត»....គឺពួកដាច់ខាតប្រើគ្រប់មាត់
សម្បីទារកគេធាក់ទាត់...........ចាប់បោកក្រវាត់ចូលរណ្ដៅ។
៣០.នេះហើយពួកក្រហមយង់ឃ្នង..បានឈ្នះគ្រប់គ្រងបែរល្ងង់ខ្លៅ
ខ្មែរល្អខ្មែរជាត្រូវហ្មងសៅ...ស្លាប់យ៉ាងអាស្រូវសែនព្រៃផ្សៃ។
៣១.ខ្មែររៀនទ្រឹស្ដីពួកបរទេស..ចេះហើយសំឡេះរាស្ត្រប្រុសស្រី
បព្វជិតបណ្ឌិតព្រឹទ្ធសភាកុង្សី.........ត្រូវគេប្រលៃគ្មានសល់ទេ។
៣២.រដ្ឋមន្ត្រីវាគ្មិននិស្សិត...វិជ្ជបណ្ឌិតសភាខ្មែរ
សុទ្ធជាឫសកែវព្រលឹងខ្មែរ...គេសម្លាប់ដែរទាំងគ្រួសារ។
៣៣.មិនឱយកូនខ្មែររៀនអក្សរ..ដែលជាសសរជាតិខេមរា
ខ្មែរក្រហមស្ដាប់យួនឧបជ្ឈា..ងាយស្រួលយួនវាយកទឹកដី។
៣៤.បើគ្មានអ្នកចេះចាំភូមិសាស្ត្រ..ដីខ្មែរក្រឡាស់ដីយួនថ្មី
ប្រវត្តិសាស្ត្រឈ្មោះភូមិបុរី....ត្រូវយួនអប្រិយកែទៀតណា៎។
៣៥.សាសន៍យួនដែលរស់ក្នុងដីខ្មែរ..គេថាខ្មែរទេយកដីវា
ខ្មែរជ្រាបឱយច្បាស់គ្រប់ៗគ្នា...កុំឱយកម្ពុជាបាត់បង់អើយ។
៣៦.ដីកម្ពុជាក្រោមយួនយកអស់..ខ្មែរក្រោមទ្រាំរស់ទុក្ខឥតស្បើយ
និយាយប៉ៃឡាំមិនច្បាស់ឡើយ.........ជាតិសាសន៍ខ្មែរអឺយក៏បាត់បង់។
៣៧.សូមមន្ត្រីខ្មែរភ្ញាក់ខ្លួនឡើង..ជួយលើកតម្កើងហើយស្រោចស្រង់
ថែទាំខេមរាឱយគង់វង់........................កុំឱយលិចលង់ដីកម្ពុជា។
៣៨.យករបបរាជាធិបតេយ្យ......មាគ៌ាល្អក្រៃមកប្រើការ
រាស្ត្ររើសបេក្ខជនឱយធ្វើការ...ដឹកនាំខេមរារកជោគជ័យ។
៣៩.ធ្វើការមិនកើតឈប់បោះឱយ..រើសយកជនក្រោយដែលឈ្លាសវៃ
នេះជាមាគ៌ាល្អប្រពៃ............សូមខ្មែរប្រុសស្រីចាំឱយច្បាស់។
៤០.សូមមេត្តាឈប់សម្លាប់ខ្មែរ...ត្រូវគិតរិះរេទាំងក្មេងចាស់
យកផ្លូវកណ្ដាលប្រើល្អណាស់..ដំបូន្មានម្ចាស់ព្រះពុទ្ធដិកា។
៤១.យួនយកដីហើយមន្ត្រីខ្មែរ....មានខន្តីទ្វេគ្រប់អាត្មា
សាសន៍ខ្មែរឯងលោកប្រើហិង្សា..សម្លាប់ប្រហារវ៉ៃជាន់ក។
៤២.បច្ចុប្បន្នរាស្ត្រខ្មែរស្រែចំការ..ចង់បានដុល្លាខ្លួនទ័លក្រ
លក់អស់ដីស្រែកេរ្តិ៍អាករ...........យកទិញឧបករណ៍ទាន់សម័យ។
៤៣.ចង់បានដុល្លាដេកនៅស្ងៀម..ឥតខំព្យាយាមគ្រប់វិស័យ
ចង់បានដុល្លាត្រូវរពឹសដៃ...........ដាំស្រូវជីស្ពៃខំឧស្សាហ៍។
៤៤.ជីកអណ្ដូងគ្រប់ចំការស្រែ.....មានទឹកប្រើខែប្រាំងវស្សា
បានស្រោចដំណាំផ្ដល់ផ្លែផ្កា..ផ្គត់ផ្គង់គ្រួសារជាហូរហែ។
៤៥.អ្នកតូចអ្នកធំត្រូវតែដូរ..កុំនៅដេកថ្ងូរត្រូវគ្នាន់គ្នេរ
ធ្វើការបានមាសប្រាក់ដឹងទេ.....កុំដេកមើលគេត្រូវព្យាយាម។
៤៦.វាគ្មិនមូលធនកសិករ........លះបង់អធិករណ៍និងសង្គ្រាម
ឈប់ជឿបរទេសខ្មាំងឧទ្ទាម..សម្លាប់ហុតឈាមខ្មែរប្រុសស្រី។
៤៧.ច្បាំងនឹងអាវុធជាតិវេទនា...ច្បាំងយូរកម្ពុជាបាត់ទឹកដី
ច្បាំងនឹងគំនិត្យប្រាជ្ញសម្ដី.....ទើបជាតិបុរីអភិរូហ៍អើយ៕
តែងនូវឆ្នាំ២០០៥

Aucun commentaire:

Enregistrer un commentaire