samedi 2 mai 2009

យកបំណាំ

០១.កូនធ្វើអាក្រក់.....ចូលផ្លូវលាមក....ឡិកឡក់លីលា
ប្រៀបដូចពុកម៉ែ......ធ្វើដែរពុំងារ.......ចងចាំបុត្រភ្ងា
...................គ្រប់គ្នាទៅហោង។
០២.សិស្សធ្វើអាក្រក់..សេបគប់លាមក...អាក្រក់យង់ឃ្នង
ឈ្មោះថាគ្រូធ្វើ.....អំពើនោះផង....ចងចាំនួនល្អង
..................ប្អូនបងគ្រប់ប្រាណ។
០៣.រាស្ត្រធ្វើអាក្រក់..ឧបាយលាមក....ជ្រាំភក់សាមាន្យ
ប្រៀបដូចស្ដេចធ្វើ...ទង្វើប៉ុន្មាន....ចងចាំកល្យាណ
...................គ្រប់ប្រាណប្រុសស្រី។
០៤.បណ្ដាំឧញ៉ា...សុតន់ប្រិយជា.....ឥន្ទណា៎ពិសី
កូនឃើញចងចាំ........បំណាំអ្វីៗ.......ដែលឪម៉ែថ្លៃ
...................ធ្វើអ្វីទាំងពួង។
០៥.សិស្សានុសិស្ស..ជាតិទុកជាគ្រឹស្ឋ...ជាឫសកែវផង
ដោយសារតែគ្រូ......គិតគូរចម្បង......បង្រៀនគុណសង
...................កាព្យឃ្លោងវិទ្យា។
០៦.សិស្សត្រូវត្រងត្រាប់..ចង់ចេះក្បួនច្បាប់...សម្លាប់ឧបជ្ឈា
គឺសួរដេញដោល.......តាមគោលវិជ្ជា....ក្រេបយកខ្លឹមសារ
....................បញ្ញាឈ្លាសវៃ។
០៧.កុំប្រដៅញាតិ...បើខ្លួនចោលម្សៀត..មាយាទអប្រិយ
នាំញាតិដៀលជេរ.....បានតែវចី.............ធ្វើផ្ទុយសម្ដី
...................ឥតន័យខ្លឹមសារ។
០៨.ឯរាស្ត្រធ្វើខុស....ដោយស្ដេចទុរយស...ដើរខុសមាគ៌ា
យកយួនសត្រូវ.........ជាផៅស្ងួនភ្ងា......ឱយរាស្ត្រប្រជា
...................យកជាគំរូ។
០៩.ស្ដេចជេរគេឯង...ប្រៀបដូចជាក្មេង...ជេរលេងជាថ្នូរ
ចោទខ្មែរខ្លះក្បត់...ចងលត់ធ្ងន់ធ្ងរ....ឱយកើតវឹកវរ
....................ពេញនគរខ្មែរ។
១០.ស្ដេចបំផ្លាញជាតិ.ជួយយួនពេជ្ឈឃាត.ក្បត់ជាតិរាស្ត្រខ្មែរ
បែរជាឥតខុស...........មានយសធំទ្វេ.......ឯអ្នកជួយខ្មែរ
.....................ស្ដេចជេរក្បត់ជាតិ។
១១.ស្ដេចស្រែកថាយួន..ចូលមកជ្រោកកោន..លាក់ខ្លួនដូរជាតិ
នៅក្នុងខេមរា.........កម្ពុជាព្រោងព្រាត....រួចចុះសញ្ជាតិ
.....................ម៉ូនីច..នាតជាអ្វី!។
១២.ស្ដេចអ្នកដឹកនាំ....រាស្ត្រមើលបំណាំ...រាស្ត្រគាំទ្រថ្លៃ
រាស្ត្រធ្វើដូចស្ដេច......សម្រេចយកជ័យ...ពឹងយួនអប្រិយ
.....................ប្រលៃសាសន៍ខ្មែរ។
១៣.សីហវិលក្បិន.......ជេរចោទវាគ្មិន....ចូលចិនយួនវេ
ជាពួកក្បត់ជាតិ......ជាឃាតករដែរ...ក្រោយមកស្ដេចខ្មែរ
....................ទ្រង់ស្នេហ៍ចិនយួន។
១៤.ចោទខ្មែរសេរី.....ជាខ្មាំងចោរព្រៃ...ចង្រៃលក់ខ្លួន
បំរើអាគាំង.............ហើយច្បាំងរុកកួន...ដល់ទ្រង់ជួយយួន
.....................អួតខ្លួនស្នេហ៍ជាតិ។
១៥.អាងទ្រង់ជាស្ដេច..ចង់ជាន់ពន្លិច..គ្រប់ល្បិចគ្រប់ស្នៀត
អ្នកនៅរាំងផ្លូវ...យកទៅពិឃាត..ខ្មែរខ្លាចព្រោងព្រាត
................នេះស្នៀតស្ដេចខ្មែរ។
១៦.ស្ដេចខ្មែរសព្វថ្ងៃ..ទ្រង់សព្ភិហឫទ័យ...បុរីកូរេ
និងចិនកុម្មុយនិស្ត..គេចវេសទេសខ្មែរ..ស្ដេចរស់ស្រុកគេ
.................អួតស្នេហ៍ខ្មែរណាស់៕
តែងនូវឆ្នាំ២០០៥

Aucun commentaire:

Enregistrer un commentaire